Iniesta៖ ស្ថានភាព​កូរ៉ូណា​នៅ​ជប៉ុន​ ដូច​ត្រូវ​បាន​គេ​គ្រប់​គ្រង​ជាប់​អញ្ចឹង

  • 2020-04-09 12:35:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ​ Andres Iniesta បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គេ​មាន​អារម្មណ៍​ថា​ស្ថានភាព​ជំងឺ​កូវីដ-១៩​ ឬ​ក៏​ជំងឺ​កូរ៉ូណា​នៅ​ប្រទេស​ជប៉ុន​ប្រៀប​ដូច​​គ្រប់​គ្រង​បាន​រួច​ទៅ​ហើយ​។

Iniesta បាន​និយាយ​ថា​ ៖ " ជំងឺ​កូរ៉ូណា​កើត​នៅ​ប្រទេស​​ជប៉ុន​ដូច​ជា​ ៣​ខែ​ជាង​មក​ហើយ​ តែ​ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​គេ​គ្រប់​ស្ថានភាព​ជំងឺ​នេះ​បាន​រួច​ទៅ​ហើយ​។ ឥឡូវ​ហ្នឹង​មាន​មនុស្ស​ម្នា​មួយ​ចំនួន​បាន​ចេញ​មក​ដើរ​លេង​ហើយ​ " ។

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ត​ថា​ ៖ " អ្វី​ដែល​ពួក​គេ​ធ្វើ​បាន​ល្អ​បំផុត​នៅ​ទី​នេះ​គឺ​ ពួក​គេ​បាន​​បិទ​សាលារៀន​ និង​កម្មវិធី​នានា​ ដែល​មាន​មនុស្ស​ជុំ​គ្នា​ច្រើន​តាំង​ពី​ជំងឺ​នេះ​កើត​មាន​ដំបូង​មក​ម្ល៉េះ​។ ដោយ​សារ​តែ​ពួក​គេ​ធ្វើ​អញ្ចឹង​ហើយ​ទើប​ឥឡូវ​មាន​ផលវិបាក​ពី​ស្ថានភាព​ហ្នឹង​តិច​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​ជប៉ុន​បាន​រក​ឃើញ​ករណី​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​តាំង​ពី​ ខែ​មករា​ ឆ្នាំ​២០២០​កន្លង​មក​ តែ​មក​ទល់​នឹង​ពេល​ថ្មីៗ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​នេះ​ទើប​តែ​កើន​ដល់​ ៤,៦៦៧​ករណី​ប៉ុណ្ណោះ​៕

ប្រភព៖ Marca   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី