Bright ក្លាយជាតារាល្បីបំផុតបច្ចុប្បន្ន ប៉ុន្តែតើអ្នកដឹងរឿងពិតអ្វីខ្លះពីកំលោះម្នាក់នេះ?
- 2020-04-10 07:14:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bright ក្លាយជាតារាល្បីបំផុតបច្ចុប្បន្ន ប៉ុន្តែតើអ្នកដឹងរឿងពិតអ្វីខ្លះពីកំលោះម្នាក់នេះ?
ចន្លោះមិនឃើញ
Bright Vachirawit ជាតារាសម្ដែងវ័យក្មេងរបស់ថៃ ដែលកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មនុស្សជាច្រើននាពេលបច្ចុប្បន្ននេះ។ ទាំងក្មេងសង្ហា ថែមទាំងមានទេពកោសល្យខ្ពស់ក្នុងវិស័យសិល្បៈទៀតនេះ ពិតជាកត្តាសំខាន់ដែលអាចនាំឲ្យអ្នកគាំទ្ររបស់លោកកាន់តែមានចំនួនច្រើនឡើងៗ។
ដើម្បីស្គាល់ Bright កាន់តែច្បាស់ ពេលនេះសូមមកដឹងពីរឿងរ៉ាវសំខាន់ៗរបស់លោកដូចខាងក្រោម៖
១. Bright មានឈ្មោះពេញ Vachirawit Chiva-Aree កើតនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ១៩៩៧។
២. Bright កូនកាត់ ថៃអាមេរិក ដែលសព្វថ្ងៃក្រៅពីជាតារាសម្ដែង លោកក៏ជាពិធីករ តារាម៉ូដែល និងតារាចម្រៀងផងដែរ។
៣. លោកបានបញ្ចប់ថ្នាក់អនុវិទ្យាល័យនៅសាលា Suankularb Wittayalaic School និងកំពុងសិក្សាជំនាញវិស្វកម្ម នៅសាកលវិទ្យាល័យ Thammasat។
៤. Bright បានចេញមុខលើកដំបូងជាតារាសម្ដែង តាមរយៈរឿងកុន «Love Say Hey» កាលពីឆ្នាំ ២០១៦។
៥. ឆ្នាំ ២០១៨ លោកបានសម្ដែងក្នុងរឿងភាគ «I Sea U» ជាមួយនឹង Pattie Ungsumalynn និង Jesse Mekwattana។
៦. កេរ្តិ៍ឈ្មោះរបស់ Bright ហក់ឡើងខ្លាំងមិនគួរឲ្យជឿ ពេលសម្ដែងរឿងភាគ «My Ambulance: Ruk Chut Jai Nai Chuk Chern» ដើរតួជា គ្រូពេទ្យ Paeng។
៧. ពេលនេះ លោកក៏កំពុងបន្តបង្ហាញទេពកោសល្យសម្ដែងក្នុងរឿងភាគស្នេហាថ្មីមួយទៀតមានចំណងជើងថា «2gether: The Series» របស់ទូរទស្សន៍ GMM25 ជាមួយនឹង Win Metawin។
៨. សព្វថ្ងៃ Bright មានគូស្នេហ៍ហើយ តែមិនមែនជាអ្នកសិល្បៈទេ។ ពួកគេទាក់ទងគ្នាជាង ៣ឆ្នាំហើយ ហើយបើតាមអ្វីដែលលោកធ្លាប់និយាយក្នុងបទសម្ភាសកន្លងមក លោក និងសង្សារក្លាយជាមិត្តនឹងគ្នា លើ Facebook តាំងតែពីលោករៀននៅថ្នាក់ទី ៩-១០។ ចៃដន្យថ្ងៃមួយពួកគេក៏បានជួបគ្នា ក្នុងកម្មវិធីប្រគំតន្ត្រីមួយ ហើយក៏បានរាក់ទាក់គ្នាពេលនោះ។ ដំបូងឡើយ អ្នកទាំង ២គ្រាន់តែ Chat និយាយគ្នាលេងធម្មតាទេ ប៉ុន្តែក្រោយមក ស្គាល់គ្នាបាន ២ឆ្នាំ Bright ក៏ចាប់ផ្ដើមទាក់ទងនាងជាគូស្នេហ៍តែម្ដង៕