កីឡាករបាល់ទាត់ ខ្ពស់ជាងគេបំផុតទាំង ១០ ក្នុងលោក
- 2020-04-11 03:29:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករបាល់ទាត់ ខ្ពស់ជាងគេបំផុតទាំង ១០ ក្នុងលោក
ចន្លោះមិនឃើញ
កន្លងមក ប្រិយមិត្តប្រហែលជាធ្លាប់ឃើញកីឡាករខ្ពស់ៗជាច្រើនមកហើយ ដូចជា Peter Crouch ដែលមានកម្ពស់ ២,០១ម៉ែត្រជាដើម។ ប៉ុន្តែបើនិយាយពីកីឡាករដែលខ្ពស់ជាងគេទាំង ១០វិញ គឺមិនមានឈ្មោះអតិតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះ នោះទេ។ កីឡាករបាល់ទាត់ខ្ពស់ជាងគេទាំង ១០ មានដូចខាងក្រោម៖
១០. Costel Pantilimon (អ្នកចាំទីរ៉ូម៉ានី លេងនៅក្លឹប Nottingham Forest)៖ កម្ពស់ ២,០៣ម៉ែត្រ
៩. Lacina Traore (ខ្សែប្រយុទ្ធកូឌឺវ័រ លេងនៅក្លឹប CFR Cluj)៖ កម្ពស់៖ ២,០៣ម៉ែត្រ
៨. Yang Changpeng (ខ្សែប្រយុទ្ធចិន លេងនៅក្លឹប Henan Jianye F.C)៖ កម្ពស់ ២,០៥ម៉ែត្រ
៧, Vanja Ivesa (អ្នកចាំទីក្រូអាត លេងនៅក្លឹប NK Opatija)៖ កម្ពស់ ២,០៥ម៉ែត្រ
៦. Dino Hodzic (អ្នកចាំទីក្រូអាត លេងនៅក្លឹប Iprottabandalag Akraness) ៖ កម្ពុស់ ២,០៥ម៉ែត្រ
៥. Tonny Brogaard (អ្នកចាំទីដាណីម៉ាក ធ្លាប់លេងចុងក្រោយឲ្យក្លឹប Boldklubben)៖ កម្ពស់ ២,០៦ម៉ែត្រ)
៤. Tomas Holy (អ្នកចាំទីសាធារណរដ្ឋឆេក លេងនៅក្លឹប Ipswich Town)៖ កម្ពស់ ២,០៦ម៉ែត្រ)
៣. Paul Millar (អតីតកីឡាករស្កតឡែន ធ្លាប់លេងចុងក្រោយឲ្យក្លឹប Deveronvale)៖ កម្ពស់ ២,០៧ម៉ែត្រ
២. Kristof Van Hout (អ្នកចាំទីបែលហ្សិក លេងនៅក្លឹប K.V.C. Westerlo)៖ កម្ពស់ ២,០៨ម៉ែត្រ
១. Simon Bloch Jørgensen (អ្នកចាំទីដាណឺម៉ាក លេងនៅក្លឹប Accrington Stanley F.C) កម្ពស់៖ ២,១០ម៉ែត្រ)