អេស្ប៉ាញធ្លាក់ចុះអ្នកស្លាប់ដោយសារ Covid-19 ទាបបំផុតមិនធ្លាប់មានជិត ៣សប្ដាហ៍

  • 2020-04-11 14:32:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​កូរវីដ១៩​ក្នុង​ប្រទេស​អេស្ប៉ាញ បាន​ធ្លាក់​ចុះ​ទាប​ក្នុង​រយៈ​ពេល ៣​ថ្ងៃ​ជាប់​ៗ​គ្នា​ដោយ​មាន​ត្រឹម ៥១០​នាក់​ប៉ុណ្ណោះ​ដែល​បាន​ស្លាប់​ក្នុង​រយៈ​ពេល ២៤​ម៉ោង ដែល​ជា​ចំនួន​ទាប​បំផុត​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ថ្ងៃ​ទី ២៣​ខែ​មីនា​មក។

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​មួយ​របស់​ក្រសួង​សុខាភិបាល​អេស្ប៉ាញ​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​សារ​កូវីដ​១៩​ទូ​ទាំង​ប្រទេស​មាន ១៦ ៣៥៣​នាក់ ដោយ​ក្នុង​នោះ​មាន​អ្នក​ឆ្លង​សរុប ១៦១ ៨៥២​នាក់។ ការធ្លាក់ចុះ គឺជាសញ្ញាលើកទឹកចិត្ត​ដ៏​ប្រសើរ​មួយសម្រាប់ប្រទេស​នៅ​អ៊ឺរ៉ុប​មួយនេះ​ដែលបានរងគ្រោះថ្នាក់ខ្ពស់បំផុតទីបីពីវីរុសកូវីដ បន្ទាប់ពីប្រទេសអ៊ីតាលីនិងសហរដ្ឋអាមេរិក។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ដើម​ខែ​មេសា​កន្លង​ទៅ ប្រទេស​អេស្ប៉ាញ​មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​បំផុត​ក្នុង​មួយ​ថ្ងៃ​រហូត​ដល់ ៩៥០​នាក់៕

ប្រភព៖ France24   ប្រែសម្រួល ៖ Seven

អត្ថបទថ្មី