Liverpool ​នឹង​យក​កីឡាករ​ម្នាក់​នេះ ​បើ​លក់ Mane ​ឱ្យ Real Madrid ​

  • 2020-04-14 01:30:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម Liverpool ​បាន​រៀប​គម្រោង​ជា​ស្រេច​ក្នុង​ការ​នាំ​យក Mbappe ​មក​រួម​ក្រុម​វិញ ប្រសិន​បើ​ពួកគេ​លក់​ខ្សែ​ប្រយុទ្ធ Mane ​ឱ្យ​ទៅ​ក្រុម Real Madrid ​។

Mane ​ទើប​តែ​ទទួល​បាន​តម្លៃ​ខ្លួន​១៥០ ០០០​ផោន​ក្នុង​១​សប្ដាហ៍ ជាមួយ​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២៣​ប៉ុណ្ណោះ​ជាមួយ​ក្រុម Liverpool ​។ ​ប៉ុន្តែ​មាន​ដំណឹង​មក​ថា ​ក្លឹប Liverpool ​និង Real Madrid ​បាន​ចរចា​គ្នា​រឿង​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ​ទៅ​ហើយ។ ​ដោយ​តម្លៃ​ខ្លួន​របស់​គេ​អាច​មាន​រហូត​ដល់​១៥០​លាន​ផោន​ឯ​ណោះ។ ប្រសិន​បើ​ពិត​ជា​ចាកចេញ​មែន ​នោះ​ក្រុម​របស់​លោក Klopp ​នឹង​ត្រូវ​ស្វែង​រក​អ្នក​មក​ជំនួស​ហើយ។ ម្នាក់​នោះ ត្រូវ​បាន​គេ​ដឹង​ច្បាស់​ថា​ជា Mbappe ​របស់​ក្រុម PSG ​។

​Mane ​ផ្លាស់​ពី​ក្រុម ​Southampton ​មក​ចូល​រួម​ជាមួយ Liverpool ​នៅ​ឆ្នាំ​២០១៦ ​ក្នុង​តម្លៃ​ខ្លួន​៣៤​លាន​ផោន។ ​រូបគេ​រក​បាន​៧៧​គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​១៦១​ប្រកួត​ឱ្យ​ក្រុម​ហង្ស​ក្រហម ​និង​បាន​ក្លាយ​ជា​កីឡាករ​សំខាន់​ម្នាក់​ដែល​បាន​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​កាល​ពី​រដូវ​កាល​មុន៕

ប្រភព៖ Dailymail   អត្ថបទ៖ វ៉ាន់ សក្ដិ

អត្ថបទថ្មី