កូនខ្មែរទម្លាប់លេងអង្គញ់រដូវចូលឆ្នាំ...តើនរណាខ្លះធ្លាប់ស្គាល់ដើមអង្គញ់?

  • 2020-04-14 03:28:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្បែងប្រជាប្រិយខ្មែរមានច្រើនប្រភេទ ច្រើនយ៉ាង ជាពិសេសរដូវចូលឆ្នាំ កូនខ្មែររមែងលើកយកល្បែងទាំងនោះមកលេងកម្សាន្ត ដើម្បីសប្បាយរីករាយ នៃការជួបជុំគ្នា ជាមិត្តភក្ដិ ជាគ្រួសារខ្មែរ ប៉ុន្ដែឆ្នាំនេះខុសប្លែកពីឆ្នាំមុន គឺមិនមានការជួបជុំនោះទេ ដោយសារតែជំងឺកូវីដ ១៩។

ត្បិតតែយើងមិនបានជួបជុំលេងល្បែងប្រិយនៅឆ្នាំនេះក្ដី ក៏ Sabay សូមលើកយកល្បែងនេះមកនិយាយត្រួសៗ ហើយក៏ចង់ដឹងថា តើប្រិយមិត្ត បានស្គាល់ពីល្បែងនេះយ៉ាងដូចម្ដេចខ្លះ? និង ធ្លាប់ស្គាល់នៃរូបរាងដើមអង្គញ់យ៉ាងដូចម្ដេចដែរ?

ខាងក្រោមនេះ គឺជារូបរាងដើមអង្គញ់មានដើមជាវល្លិ៍ ផ្លែដូចសណ្ដែកយក្ស និងមានគ្រាប់ទុំធំៗ មានសម្បក និងគ្រាប់រលោងរឹង៖

ចង់ដឹងពីរបៀបលេងអង្គញ់ និងប្រវត្តិអង្គញ់ សូមចុចអានត្រង់នេះ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា