Kubo ថា​ខ្លួន​ជា​កីឡាករ​ Madrid ប៉ុន្តែ​ Messi គឺជា​ Idol

  • 2020-04-14 03:32:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Takefusa Kubo ដែល​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​ Lionel Messi ប្រចាំ​ទ្វីប​អាស៊ី​នោះ ​បាន​សារភាព​ថា​ខ្លួន​ពិត​ជា​បាន​ហ្វឹកហាត់​ និង​លេង​ដោយ​យក​ Messi ជា​គំរូ​ពិត​មែន។​

Kubo

តារា​ឆ្នើម​ជនជាតិ​ជប៉ុន​រូប​នេះ​ធ្លាប់​លេង​នៅ​ក្លឹប​យុវជន​របស់​ Barcelona និង​ត្រូវ​បាន​ Real Madrid ទិញ​យក​កាល​ពី​ខែ​មិថុនា​ឆ្នាំ​ទៅ​ ពោល​គឺ​ជិត​១​ឆ្នាំ​មក​ហើយ។​ ទោះ​ Messi ជា​និមិត្ត​រូប​ ឬ​ Idol របស់​ខ្លួន​ប៉ុន្តែ​ Kubo មើល​ឃើញ​ថា​ខ្លួន​គេ​បច្ចុប្បន្ន​ជា​ Madridista។​ ​

ក្នុង​វ័យ​ទើប​១៨​ឆ្នាំ​​ Kubo មិន​ទាន់​អាច​ប្រជែង​ជម្រើស​ដំបូង​នៅ Real Madrid នៅ​ឡើយ​ទេ​ហើយ​រូប​គេ​កំពុង​លេង​ឲ្យ​ Mallorca ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ Madrid។ នៅ​ទីនោះ​យុវជន​មាន​ស្រុក​កំណើត​នៅ​ Kawasaki បង្ហាញ​ខ្លួន​បាន​២៤​ប្រកួត​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​ និង​បញ្ជូន​២៕

ប្រភព៖ Sports Keeda   ប្រែសម្រួល៖ សៀនហួរ