ចូលឆ្នាំហើយ បានត្រៀមរឿងទាំង៣ហ្នឹង ដឹងតែទទួលបានសិរី

  • 2020-04-14 09:14:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាស់បុរាណតែងជំនឿថា ការរៀបចំទុកដាក់ ក៏ដូចជាការតុបតែងមុនពេលចូលឆ្នាំថ្មីជារឿងដ៏សែនល្អ ចុះបើរវល់ គ្មានពេលទំនេរ តើគួរធ្វើម៉េចទៅ? ជាការពិត រៀបពេលណាក៏បានដែរ អោយតែរៀប ព្រោះស្អាតផ្ទះយើងតាស មែនអត់?

មកមើលរឿង៣យ៉ាង ដែលគួរត្រៀមឱ្យរួចរាល់ក្រោយចូលឆ្នាំ ៖

ការជូតសំអាតទូទឹកកក

រូបតំណាង

គួរត្រៀមជាស្រេចនូវកន្លែងសម្រាប់ដាក់ម្ហូបចំនី ភេសជ្ជៈ បន្លែ ផ្លែឈើ បន្ទាប់ពីសែនហើយ ដូច្នេះមានទៅទាស់ខុសអី ប្រសិនបើបានរៀបចំលាងសំអាតទូទឹកកករបស់អ្នកអោយបានស្អាត ដើម្បីទុកដាក់នូវរបស់ទាំងនោះ។

ការរៀបចំបន្ទប់ ឬទូស្តុកឥវ៉ាន់

រូបតំណាង

គួរពិនិត្យជារៀងរាល់១ខែម្តង ព្រោះថាបន្ទប់ ឬ ទូដាក់ឥវ៉ាន់ មានរបស់របរច្រើន ហើយប្រសិនបើមិនសូវបានយកចិត្តទុកដាក់មើលថែទាំនោះទេ ប្រាកដណាស់ កណ្តុរ កន្លាត បង្កើតផ្ទះនៅក្នុងនោះមិនខាន។ ស៊ូរៀបចំបន្ទប់ដាក់ឥវ៉ាន់អោយដូចបន្ទប់គេង តែកុំអោយបន្ទប់គេងដូចបន្ទប់ដាក់ឥវ៉ាន់អោយសោះណា។

ការរៀបចំកន្លែងសម្រាប់សម្រាកលំហែកាយនៅផ្ទះ

រូបតំណាង

អ្នកណាថាទាល់តែផ្ទះធំទូលាយ ទើបអាចរៀបចំកន្លែងសម្រាកលំហែបាននោះ ផ្ទះតូចៗក៏ធ្វើបានដែរ នៅត្រង់ចិត្តអ្នកធ្វើថាចង់ដែរអត់ ហើយចង់ធ្វើអោយចេញរូបរាងបែបណានោះ សំខាន់គឺអាចសម្រាកលេងល្ងាចៗឡើងជុំគ្នាជាមួយគ្រសារនោះអី៕

អត្ថបទ ៖ Art