Dortmund ត្រៀម៤០លាន​អឺរ៉ូទិញ​យក Torres ពី Valencia

  • 2020-04-15 02:42:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Borussia Dortmund បាន​ត្រៀម​កញ្ចប់​លុយ៤០​លាន​អឺរ៉ូ ដើម្បីនាំ​យក​ Ferran Torres ពី​ក្លឹប​អេស្ប៉ាញ Valencia មកទឹកដីអាល្លឺម៉ង់ Bundesliga ក្នុង​រដូវ​ក្ដៅ​ខាង​មុខ ដែល​នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ Macar។

តម្លៃ​ផ្ដាច់​កុងត្រា​របស់​ខ្សែ​ប្រយុទ្ធ​ស្លាប​នៅ Valencia គឺ ១០០លាន​អឺរ៉ូ ប៉ុន្តែ​កុងត្រា​របស់​គេ​នឹង​ផុត​នៅ​ឆ្នាំ ២០២១ ហើយ​ថ្មី​​ៗកន្លងទៅ កីឡាករ​ដ៏​មាន​ទេពកោសល្យ​នេះ ​​បាន​បដិសេធ​ការ​ផ្ដល់​ជូន​ជា​ថ្មី​របស់​ក្លឹបអេស្ប៉ាញ។

ប្រសិន​បើ Valencia ចង់​ចំណេញ​ពី​ការ​ផ្លាស់ប្ដូរ​របស់ Torres ពួកគេ​ត្រូវ​ឱ្យ​គេ​ចេញ​នៅ​រដូវ​ក្ដៅ​ខាង​មុខ ជៀសវាង​បាត់​បង់​រូប​គេ ដោយ​ការ​ផ្ទេរ​គ្មាន​តម្លៃ​ខ្លួន​នៅ​ឆ្នាំ​ក្រោយ។

មិន​ត្រឹម​តែ Dortmund ទេពោល​គឺ​មាន​ក្លឹប​​ជា​ច្រើន​ បាន​ដាក់​ការ​ចាប់​អារម្មណ៍​របស់ពួកគេ​ មក​លើកីឡាករ​វ័យ​២០​ឆ្នាំ ដូចជា Manchester United, Liverpool, Juventus, Real Madrid និង Barcelona។

តាំង​ពី​ឆ្នាំ​២០១៧​មក កីឡាករ​អេស្ប៉ាញ​ពាក់​អាវ​លេខ​២០ កម្ពស់ ១,៨៤ ម៉ែត្រ Ferran Torres បាន​បង្ហាញ​ខ្លួន​ឱ្យ  Valencia ៦២​ប្រកួត និង​​រក​បាន​ ៦គ្រាប់៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម