ប៊ុន សុធា ក្លាយជាកីឡាករខ្មែរទី៥ ឈ្នះខ្សែក្រវាត់២គ្រឿងក្នុងកម្មវិធីប្រដាល់តែមួយ
- 2020-04-15 06:33:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៊ុន សុធា ក្លាយជាកីឡាករខ្មែរទី៥ ឈ្នះខ្សែក្រវាត់២គ្រឿងក្នុងកម្មវិធីប្រដាល់តែមួយ
ចន្លោះមិនឃើញ
ជើងខ្លាំងវ័យក្មេង ប៊ុន សុធា ក្លាយជាកីឡាករខ្មែរទី៥ ដែលធ្លាប់ឈ្នះខ្សែក្រវាត់ដល់ទៅ២គ្រឿងក្នុងកម្មវិធីប្រដាល់តែមួយ ដូចទៅនិងសិស្សច្បង រឿង សោភ័ណ្ឌ ផល សោភ័ណ្ឌ និងមួយចំនួនទៀត។ តោះ! មើលទាំងអស់គ្នាមានកីឡាកររូបណាខ្លះធ្លាប់ខ្សែក្រវាត់២គ្រឿងនោះ៖
**ទី១ កីឡាករ យ៉េន ឌីណា**
កីឡាកររូបនេះធ្លាប់ឈ្នះខ្សែក្រវាត់គោជល២រដូវកាលផ្សេងៗគ្នាគឺនៅ លើសង្វៀនប្រដាល់ CNC។
ទី២ កីឡាករ ផល សោភ័ណ្ឌ
អ្នកប្រដាល់ល្អគ្រប់ក្បាច់រូបនេះក៏ធ្លាប់ឈ្នះខ្សែក្រវាត់២គ្រឿងផងដែរគឺឈ្នះខ្សែក្រវាត់ខារាប៉ាវនៅសង្វៀនបាយ័ន។
ទី៣ កីឡាករ រឿង សោភ័ណ្ឌ
កីឡាករដៃភ្លើងជើងរន្ទះខាងលើនេះក៏ធ្លាប់ខ្សែក្រវាត់២គ្រឿងក្នុងកម្មវិធីតែមួយផងដែរគឺលើសង្វៀន CNC ខ្សែក្រវាត់គោជល។
ទី៤ កីឡាករ ឡៅ ចិត្រា
អ្នកប្រដាល់មកពីឆត្រយោង ៩១១ ម្នាក់នេះ ក៏ឈ្នះខ្សែក្រវាត់២គ្រឿងផងដែរ ពោលឈ្នះនៅលើសង្វៀន PNN។ ទី១ ខ្សែក្រវាត់ប្រាក់ និងទី២ ខ្សែក្រវាត់មាស លើប្រភេទទម្ងន់ ៦០គីឡូក្រាម។
ទី៥ កីឡាករ ប៊ុន សុធា
សិស្សគុនរបស់សមាគមកីឡាក្រសួងការពារជាតិរូបនេះក៏ជាអ្នកប្រដាល់ដែលឈ្នះខ្សែក្រវាត់ ២គ្រឿង ក្នុងកម្មវិធីតែមួយដូចទៅនិងសិស្សច្បងខាងលើដែរ។ រូបគេឈ្នះខ្សែក្រវាត់គូបូតា របស់សង្វៀនបាយ័ន២គ្រឿង ទី១ លេងលើប្រភេទទម្ងន់ ៥៤គីឡូក្រាម ឈ្នះ ខេម ចាន់ វគ្គផ្ដាច់ព្រ័ត្រ និងទី២ ឈ្នះកីឡាករថៃ លើប្រភេទទម្ងន់៦០គីឡូក្រាម៕