ត្រឹមពេលជិត ២ខែ! អ៊ីស្រាអ៊ែលខាតបង់ជាង ១២ពាន់លានដុល្លារ ដោយសារកូវីដ១៩

  • 2020-04-17 02:05:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ីស្រាអ៊ែល​ដែល​ជា​ប្រទេស​រង​គ្រោះ​ខ្លាំង​ទី ៣​នៅ​មជ្ឈិមបូព៌ា​ដោយ​សារ​ការ​វាយ​ប្រហារ​ពី​វីរុស​ឆ្លង​កូវីដ​១៩ បាន​រាយការណ៍​អ្នក​ឆ្លង​ថ្មី​ចំនួន ២៥៧​នាក់ និង​ស្លាប់​១២​នាក់​ថែម​ទៀត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។

យោង​តាម​អាជ្ញាធរ​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​អ្នក​ឆ្លង​វីរុស​សរុប​ទូទាំងប្រទេស​ឡើង​ដល់ ១២ ៧៥៨​ករណី ខណៈ​ដែល​អ្នក​ស្លាប់​មាន ១៤៣​នាក់។ ចំណែក​ឯ​អង្គការ​អាជីវកម្ម​ធំ​បំផុត​ក្នុង​ប្រទេស​នេះ ឲ្យ​ដឹង​ថា​ត្រឹម​រយៈ​ពេល​ជិត ២​ខែ​ប៉ុណ្ណោះ​គិត​ចាប់​តាំង​ពី​ចុង​ខែ​កុម្ភៈ​មក សេដ្ឋកិច្ច​អ៊ីស្រាអ៊ែល​បាន​ខាត​បង់​គិត​ជា​ទឹក​ប្រាក់​សរុប​ជាង ១២​ពាន់​លាន​ដុល្លារ។ ផ្នែក​សំខាន់​ៗ​ដែល​រង​គ្រោះ​មាន​ដូច​ជា វិស័យ​ទេសចរ, ឧស្សាហកម្ម​បដិសណ្ឋារកិច្ច និង​ទំនិញ។

គួរ​បញ្ជាក់​ថា អ៊ីស្រាអ៊ែល​បាន​រាយការណ៍​ករណី​ឆ្លង​ដំបូង​បង្អស់​ក្នុង​ប្រទេស​កាល​ពី​ថ្ងៃ​ទី ២១​ខែ​កុម្ភៈ​កន្លង​ទៅ ដែល​កើត​លើ​ស្ត្រី​ម្នាក់​ដែល​ត្រឡប់​មក​ពី​ដាក់​ខ្លួន​ដោយ​ឡែក​នៅ​លើ​កប៉ាល់ Diamond Princess ក្នុង​ប្រទេស​ជប៉ុន៕

ប្រភព៖ Xinhua   ប្រែ​សម្រួល៖ រ័ត្ន