ខ្លោច​ចិត្ត​អាណិត​ពិភព​លោក​ហួស​ថ្លែង ពេល​ស្ដាប់​បទ Michael Jackson មួយ​នេះ​​​ហើយ​ ព្រឺ​សម្បុរ ទឹក​ភ្នែក​ស្ទើរ​តែ​ស្រក់

  • 2020-04-17 07:07:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ដេច​ចម្រៀង​ប៉ុប​របស់​អាមេរិក Michael Jackson ត្បិត​ថា​ចាក​ចោល​ផែន​ដី​នេះ​ជា​ច្រើន​ឆ្នាំ​ហើយ​ក្ដី ប៉ុន្តែ​លោក​បាន​បន្សល់​បទ​ចម្រៀង​មួយ​បទ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ទូទាំង​ពិភព​លោក​ស្ដាប់​ហើយ ព្រឺ​សម្បុរ និង​សឹង​ថា​ទប់​ទឹក​ភ្នែក​មិន​បាន​ក្រោយ​ឃើញ​ស្ថានភាព​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន។

ពិភព​លោក​បាន និង​កំពុង​អាប់អួ ដោយ​ផ្សែង​មេរោគ​របស់ Covid-19 ប៉ុន្តែ នេះ​មិន​មែន​ជា​គ្រោះ​ភ័យ​តែ​មួយ​គត់​នោះ​ទេ ដែល​បាន​គំរាម​កំហែង​ពិភព​លោក​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ទេ ប៉ុន្តែ​ការ​ដុះដាល​នូវ​មហិច្ឆតា​វាត​ទី​អំណាច ពង្រីក​ឥទ្ធិពល​របស់​មហាអំណាច​ធំ​ៗ ដែល​បង្កើត​ឲ្យ​មាន​សង្គ្រាម​បង្ហូរ​ឈាម​មនុស្ស​ជាតិ​រាប់​ទសវត្សរ៍​មក​ហើយ ក៏​ជា​មូលហេតុ​ដែរ ដែល​មហន្តរាយ​មួយ​នេះ មិន​ដឹង​ថា វា​នឹង​មាន​ទី​បញ្ចប់​ឬ​ក៏​អត់​ផង។

សង្គ្រាម​ដណ្ដើម​ឥទ្ធិពល​គ្នា​ទាំង​ផ្នែក​សេដ្ឋកិច្ច នយោបាយ និង​សព្វាវុធ​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​ទាំង​ឡាយ មិន​ថា ​ប្រុស ស្រី ចាស់ ឬ​កុមារ​យ៉ាង​ច្រើន បាន​បង់​ជីវិត​ទាំង​គ្មាន​កំហុស។ ផែន​ដី​ដ៏​ស្រស់​ស្អាត និង​ស្លូត​បូត ប្រែ​ជា​ស្រពោន​ដោយ​ផ្សែង និង​ក្លិន​ឈ្ងៀម​នៃ​គ្រាប់​រំសេវ និង​ក្លិន​ឆ្អាប​នៃ​ឈាម​របស់​ជន​ស្លូត​ត្រង់។

បទ​នោះ​មាន​ចំណង​ជើង​ថា "Heal the World"។ បទ​ចម្រៀង​ចេញ​នៅ​ក្នុង​ឆ្នាំ ២០០៩ នេះ បំផុស​ឲ្យ​មនុស្ស​ជាតិ​លើ​លោក​នេះ បង្កើត​ឡើង​មនោសញ្ចេតនា ការ​ស្រឡាញ់​មួយ​ជាមួយ​គ្នា រួប​រួម​គ្នា ព្រោះ​ថា មាន​តែ​អំណាច​ពី​បេះដូង​មួយ​នេះ​ទេ ទើប​អាច​ធ្វើឲ្យ​ផែន​ដី បាន​ស្ងប់​សុខ និង​មាន​ពណ៌​ស៊ី​ជម្ពូ ជា​កន្លែង​ដ៏​មនោរម្យ​គួរ​ឲ្យ​ចង់​រស់​នៅ​របស់​ពួក​យើង​ទាំង​អស់​គ្នា។

បទ​នេះ ត្រូវ​បាន​គេ​យក​មក​ចែក​ចាយ​ជា​ថ្មី​នៅ​លើ​បណ្ដាញ​សង្គម ដោយ​បញ្ចូល​រូបភាព​នា​ពេល​បច្ចុប្បន្ន​របស់​ពិភព​លោក​ក្នុង​សម័យ ខូវីដ ១៩។ បទ​នេះ ត្រូវ​បាន​គេ​ចែក​ចាយ​បន្ត​រាប់​ម៉ឺន​នាក់។ "Heal the World” សំឡេង​ស្រាល​ស្រទន់ ពីរោះ រញ្ជួយ​អារម្មណ៍ ស្ដាប់​ហើយ​ពិត​ជា​អាណិត​ពិភព​លោក​ដ៏​ស្លូត​បូត​របស់​យើង​ណាស់។ តោះ...ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា