យ៉េន ឌីណា ប៉ះ ឡុង សំណាង វ៉ៃល្អមើល និងបុកគ្នាដូចផ្ដាច់ព្រ័ត្រខ្សែក្រវាត់
- 2020-04-21 03:06:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យ៉េន ឌីណា ប៉ះ ឡុង សំណាង វ៉ៃល្អមើល និងបុកគ្នាដូចផ្ដាច់ព្រ័ត្រខ្សែក្រវាត់
ចន្លោះមិនឃើញ
អ្នកប្រដាល់ស្រករក្រោយ ឡុង សំណាង ប៉ះរៀមច្បង យ៉េន ឌីណា កាលពីថ្ងៃសៅរ៍ពិតជាជក់ចិត្តល្អមើល បុកគ្នាខ្លាំងពេញ៥ទឹកដូចវ៉ៃវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់អញ្ចឹង។
អ្នកទាំងពីរនាក់នេះរាប់ចូលជាកីឡាករវ៉ៃក្បាច់ដូចគ្នា ព្រោះអ្នកនិយមទស្សនាគុនខ្មែរច្បាស់ជាដឹងហើយថា យ៉េន ឌីណា ក៏ដូចជា ឡុង សំណាង មានក្បាច់ស្នៀតច្បាស់ៗ និងរហ័សហើយមិនចេះតែវ៉ៃចេញផ្ដេសផ្ដាសដូចកីឡាករដទៃនោះឡើយ។
ឡុង សំណាង ព្យាយាមដើរចូលតាំងតែពីទឹកទី១ មកម្ល៉េះដើម្បីវ៉ៃយកពិន្ទុពី ឌីណា ប៉ុន្តែមិនស្រួលនោះទេ ដៃគូថយៗមែនគឺថយចាំវ៉ៃបក និងឆ្មក់វ៉ៃយកពិន្ទុវិញដែរ។ សម្រាប់ការប្រកួតមិត្តភាពខ្មែរប៉ះខ្មែរនេះ ពួកគេប្ដូរកណ្ដាបដៃ និងជង្គង់ច្រើន លើកលែងតែការប្រើកែងនោះទេយ៉ាងណាគឺល្អមើលខ្លាំងជាងគូខ្មែរៗផ្សេងទៀត។ បញ្ចប់៥ទឹក យ៉េន ឌីណា ឈ្នះពិន្ទុលើ ឡុង សំណាង កាលពីរសៀលថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០៕
ទស្សនាវីដេអូប្រកួត៖