ទីតាំងកំពុងសាងសង់ និងផលិតថាមពលអគ្គីសនីទាំង២១ នៅកម្ពុជា

  • 2020-04-22 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរបាយការណ៍សមិទ្ធិផលឆ្នាំ ២០១៩ និងទិសដៅការងារបន្តរបស់ក្រសួងរ៉ែ និងថាមពល ២០២០ បានបញ្ជាក់ថា បរិមាណថាមពលអគ្គិសនីប្រើប្រាស់ទូទាំងប្រទេសនៅឆ្នាំ២០១៩មានចំនួនជាង ១ម៉ឺន ២ពាន់លានគីឡូវ៉ាត់ម៉ោង ប្រៀបធៀបនឹងឆ្នាំ២០១៨ មានត្រឹមជិត ១ម៉ឺនលានគីឡូវ៉ាត់ម៉ោងតែប៉ុណ្ណោះ មានន័យថាមានការកើនឡើង ២៣,៣៧ភាគរយ។

របាយការណ៍ដដែលបានបញ្ជាក់ពីទិន្នន័យដែលកម្ពុជាទិញថាមពលអគ្គិសនីពីប្រទេសជិតខាងកាលពីឆ្នាំ២០១៩ថា កម្ពុជាបានទិញថាមពលសរុបមានចំនួន ៣០២៨,២៦លាន គីឡូវ៉ាត់ម៉ោងដែលក្នុងនោះមាន ប្រទេស វៀតណាម មាន ១៧៦៤,១១លានគីឡូវ៉ាត់ម៉ោង ប្រទេសថៃ ១១៥៣,៨២លានគីឡូវ៉ាត់ម៉ោង និងប្រទេសឡាវ ១១០,៦៣លានគីឡូវ៉ាត់ម៉ោង ដើម្បីផ្គត់ផ្គង់ឲ្យគ្រប់គ្រាន់នៃការប្រើប្រាស់សព្វថ្ងៃ តែមិនបានបញ្ជាក់ទំហំទឹកប្រាក់ទិញនោះទេ។

បណ្តាញអគ្គិសនីប្រទេសឡាវក្នុងខេត្តមួយជាប់ព្រំដែនកម្ពុជា

ខាងក្រោមនេះជាទីតាំងគម្រោងផលិតថាមពលទំាង១២ ដែលបាន និងកំពុងដំណើរការ និងទីតាំងគម្រោងផលិតថាមពលកំពុងដំណើរការសាងសង់នៅកម្ពុជាទាំង៩៖

-ទីតាំងគម្រោងផលិតថាមពលទំាង១២ ដែលបាន និងកំពុងដំណើរការអាជីវកម្មនៅកម្ពុជាដែលផលិតបានថាមពលសរុប ២០៩៣,1 មេហ្គាវ៉ាត់ សព្វថ្ងៃរួមមាន៖

១. គិរីរម្យ១ ខេត្តកំពង់ស្ពឺ ដំណើរការឆ្នាំ២០០៣ មានអនុភាព ១២មេហ្គាវ៉ាត់

២. គិរីរម្យ៣ ខេត្តកោះកុង ដំណើរការឆ្នាំ២០១២ មានអនុភាព ១៨មេហ្គាវ៉ាត់

៣.កំចាយ ខេត្តកំពត ដំណើរការឆ្នាំ២០១២ មានអនុភាព ១៩៤,១ មេហ្គាវ៉ាត់

៤. ស្ទឹងតាតៃ ខេត្តពោធិសាត់ ដំណើរការឆ្នាំ២០១៣ មានអនុភាព ១២០ មេហ្គាវ៉ាត់

៥. ស្ទឹងឫស្សីជ្រុំក្រោម ខេត្តកោះកុង ដំណើរការឆ្នាំ២០១៤ មានអនុភាព ៣៣៨មេហ្គាវ៉ាត់

៦. ស្ទឹងតាតៃ ខេត្តកោះកុង ដំណើរការឆ្នាំ២០១៥ មានអនុភាព ៣៤៦ មេហ្គាវ៉ាត់

៧. សេសានក្រោម២ ខេត្តស្ទឹងត្រែង ដំណើរការឆ្នាំ២០១៨ មានអនុភាព ៤០០មេហ្គាវ៉ាត់

៨.គម្រោងផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ខេត្តស្វារៀង ដំណើរការឆ្នាំ២០១៧ មានអនុភាព ១០មេហ្គាវ៉ាត់

៩. គម្រោងផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ខេត្តកំពង់ស្ពឺ ដំណើរការឆ្នាំ២០១៩ មានអនុភាព ៨០មេហ្គាវ៉ាត់

១០. រោងចក្រអគ្គិសនីដុតធ្យូងថ្មរបស់ក្រុមហ៊ុន CIIDG ខេត្តព្រះសីហនុ ដំណើរការឆ្នាំ២០១៦ មានអនុភាព ៤០៥មេហ្គាវ៉ាត់

១១.រោងចក្រអគ្គិសនីដុតធ្យូងថ្មរបស់ក្រុមហ៊ុន CEL ខេត្តព្រះសីហនុ ដំណើរការឆ្នាំ២០១៣ មានអនុភាព ១២០មេហ្គាវ៉ាត់

១២. រោងចក្រអគ្គិសនីដុតធ្យូងថ្មរបស់ក្រុមហ៊ុន CEL II ខេត្តព្រះសីហនុ ដំណើរការឆ្នាំ២០១៩ មានអនុភាព ១៥០មេហ្គាវ៉ាត់។

វារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែង ដែលមានអនុភាព ៤០០មេហ្គាវ៉ាត់ រូបថត៖ pressocm.gov.kh

- ទីតាំងគម្រោងផលិតថាមពលកំពុងដំណើរការសាងសង់នីកម្ពុជា ដែលអាចផលិតថាមពលសរុបបានប្រមាណ ១៥០០ មេហ្គាវ៉ាត់ ក្នុងនោះមាន៩ទីតាំង៖

១. គម្រោងផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ខេត្តកំពង់ឆ្នាំង ដំណើរការសាងសង់នៅឆ្នាំ២០១៩ មានអនុភាព ៦០មេហ្គាវ៉ាត់

២. គម្រោងផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ខេត្តពោធិសាត់ដំណើរការសាងសង់នៅឆ្នាំ២០១៩ មានអនុភាព ៩០មេហ្គាវ៉ាត់

៣. គម្រោងផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ខេត្តបាត់ដំបង ដំណើរការសាងសង់នៅឆ្នាំ២០១៩ មានអនុភាព ៦០មេហ្គាវ៉ាត់

៤. គម្រោងផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ខេត្តបន្ទាយមានជ័យ ដំណើរការសាងសង់នៅឆ្នាំ២០១៩ មានអនុភាព ៣០មេហ្គាវ៉ាត់

៥. គម្រោងផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ខេត្តស្វាយរៀង ដំណើរការសាងសង់នៅឆ្នាំ២០១៩ មានអនុភាព ២០មេហ្គាវ៉ាត់

៦. រោងចក្រផលិតអគ្គិសនីដុតធ្យូថ្មរបស់ក្រុមហ៊ុន CIIDG ខេត្តព្រះសីហនុ ដំណើរការសាងសង់នៅឆ្នាំ២០១៩ មានអនុភាព ៧០០មេហ្គាវ៉ាត់

៧. រោងចក្រផលិតអគ្គិសនីដុតប្រេងខ្មៅ/ឧស្ម័ន ខេត្តកណ្តាល ដំណើរការសាងសង់នៅឆ្នាំ២០១៩ មានអនុភាព ៤០០មេហ្គាវ៉ាត់

៨. គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដំណើរការសាងសង់នៅឆ្នាំ២០១៩ មានអនុភាព ៨០មេហ្គាវ៉ាត់

៩. គម្រោងផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ខេត្តកំពង់ឆ្នាំង ដំណើរការសាងសង់នៅឆ្នាំ២០១៩ មានអនុភាព ៦០មេហ្គាវ៉ាត់

អត្ថបទ៖ លន ហ្សាឌីណា