រំឭក​ជំនួប​ប្រវត្តិសាស្ត្រ Floyd ជាមួយ Pacquiao កក្រើក​ពិភពគុន

  • 2020-04-22 08:39:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​ប្រហែល​ជា​ចាំ​មិន​ភ្លេច​​ទេ​​នៃ​ការ​ណាត់​ជួប​រវាង​កំពូល​អ្នក​ប្រដាល់​ទាំង​ពីរ​រូប​គឺ Floyd Mayweather ប្រកួត​ទល់​នឹង Manny Pacquiao កាល​ពី​ថ្ងៃ​ទី ២ ខែ ឧសភា ឆ្នាំ ២០១៥។

​​ជំនួប​រវាង​​អ្នក​ទាំង​ពីរ​បាន​រៀបចំ​នៅ​ទីតាំង MGM Grand Garden Arena នៃ​ទីក្រុង Las Vegas រដ្ឋ Nevada និង​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា "ការ​ប្រកួត​​ប្រចាំ​សតវត្ស"។ ទីតាំង​មួយ​នេះអាច​ផ្ទុក​អ្នក​ទស្សនា​បាន ១៦ ៨០០​នាក់ ខណៈ​សំបុត្រ​មាន​តម្លៃ​ចាប់​ពី​១ ៥០០​ដុល្លារ​ដល់​៧ ៥០០​ដុល្លារ ហើយ​ត្រូវ​លក់​អស់​ត្រឹម​តែ​១​នាទី​ប៉ុណ្ណោះ។

សម្រាប់​តម្លៃ​ខ្លួន​របស់​កីឡាករ​ទាំង​​២​​​ម្នាក់​ទទួល​បាន​មិន​ក្រោម​១០០​លាន​ដុល្លារ​ទេ។ ងាក​ទៅ​មើល​ការ​ប្រកួត​​ អ្នក​ទាំង​ពីរ​បាន​វាយ​គ្នា​១២​ទឹក​ពេញ​មិន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ខកចិត្ត​ឡើយ។ ដោយ​បញ្ចប់​លទ្ធផល​អាជ្ញាកណ្ដាល​បាន​សម្រេច​ឲ្យ Floyd ឈ្នះ​ដោយ​ឯកច្ឆន្ទ។ យ៉ាងណាមិញ​លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ជុំវិញ​ពិភពលោក​មិន​ពេញ​ចិត្ត​ឡើយ ព្រោះ​ពួក​គេ​គិត​ថា Floyd រត់​ច្រើន​ពេក Pacquiao ទេ​ទើប​សម​ជា​អ្នក​ឈ្នះ។

អ្នក​ឈ្នះ​ទទួល​បាន​ខ្សែ​ក្រវាត់​កិត្តិយស​មួយ​គ្រឿង​ បង្កើត​ដោយ​ស្ថាប័ន WBC មាន​តម្លៃ​ដល់​១​លាន​ដុល្លារ​ឯណោះ។ បច្ចុប្បន្ន​អ្នក​គាំទ្រ​នៅ​មាន​គំនិត​ចង់​ឲ្យ​អ្នក​ទាំង​ពីរ​សងសឹក​គ្នា​ម្ដង​ទៀត។ ខាង​ក្រោម​ជា​វីដេអូ Highlight ជក់​ចិត្ត​រវាង Floyd និង Manny៖​

អត្ថបទ៖ ហេង សុធារិទ្ធិ