អ្នកជំនាញផាត់មុខតារាល្បីៗ អួតសមាជិក TWICE ២រូបនេះថា ស្អាតខ្លាំងពេលអត់ផាត់មុខ

  • 2020-04-23 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​វីដេអូ​មួយ​របស់​ Way អតីត​សមាជិក​ក្រុម​ Crayon Pop បាន​បង្ហាញ​មុខ​ជាមួយ​នឹង​ Jo Sang Ki អ្នក​ផាត់មុខអាជីព​របស់តារាល្បី ហើយ​វត្តមាន​ពេល​នេះ​គឺ​ដើម្បី​ចែករំលែក​តិកនិក​ខ្លះៗ​ក្នុង​ការ​ផាត់​មុខ​ ធ្វើយ៉ាង​ណា​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ស្រស់ស្អាត។

Sangki និង​ Way

Sang Ki មាន​បទ​ពិសោធន៍​ច្រើន​លើ​វិស័យ​នេះ​ និង​ធ្លាប់​ផាត់មុខ​ឲ្យ​តារា​ជា​ច្រើន​ដូចជា​ Kim Ga Eun, Jang Ki Yong, ក្រុម​ K-Pop ដូចជា​ TWICE, EVERGLOW និង FAVORITE ដូចនេះ​​នាង​ពិត​ជា​ដឹង​ថា​តារា​រូប​ណា​ដែល​ស្រស់ស្អាត បើទោះ​មិន​ Make Up ក៏ដោយ។

Tzuyu និង​ Jihyo

អ្នក​ដែល​នាង​ជ្រើសរើស​នោះ​ មាន​២នាក់​ សុទ្ធ​តែ​ជា​សមាជិក​របស់​ TWICE គឺ​ Jihyo និង​ Tzuyu។ Sangki បាន​លើ​ឡើង​ថា​ «Jihyo មាន​ភ្នែក​ស្អាត​ណាស់ ហើយ​មុខរបស់នាង​ពេល​អត់ផាត់មុខ ស្អាត​មែនទែន»។

ចំណែក​កូនពៅ​ប្រចាំ​ក្រុមគឺ Tzuyu វិញ​ អ្នក​ Make Up អាជីពរូបនេះ​ក៏​បាន​និយាយ​ដែរថា៖ «Tzuyu មុខដូច​តុក្កតា​អ៊ីចឹង ហើយ​ពេល​អត់ផាត់មុខ ក៏ស្អាត​ខ្លាំង​ដែរ»។

ទស្សនា​វីដេអូ​ដើម​ទាំង​ស្រុង​ដូច​ខាងក្រោម៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម