អ្នកប្រើ Zoom ប្រចាំថ្ងៃកើនដល់ ៣០០លាននាក់ ទោះផ្ទុះរឿងអាស្រូវច្រើន

  • 2020-04-23 03:17:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ២១ ខែ​មេសា អ្នក​ប្រើ​ប្រាស់​កម្មវិធី​ប្រជុំ​តាម​អនឡាញ Zoom មាន​ចំនួន​ជាង ៣០០លាន​នាក់ ដែល​កើន​ឡើង​​ ៥០% ​ធៀប​នឹង​ចំនួន​អ្នក​ប្រើ​ប្រចាំ​ថ្ងៃ​ដែល​មាន​ ២០០​លាន​នាក់​ កាល​ពី​ដើម​ខែ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Eric Yuan នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Zoom។

​ដោយ​សារ​​វិធានការ​គម្លាត​សុវត្ថិភាព និង​ការ​តម្រូវ​ឲ្យ​មនុស្ស​រាល់​គ្នា​នៅ​ផ្ទះ​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ នាំ​ឲ្យ​គេ​ងាក​ទៅ​ប្រើ​ប្រាស់​កម្មវិធី​ប្រជុំ​តាម​អនឡាញ ដើម្បី​អាច​បន្ត​ធ្វើ​កិច្ច​ការ​ជា​ក្រុម និង​ភ្ជាប់​ទំនាក់ទំនង​ជា​មួយ​មិត្តភ័ក្ដិ​ក៏​ដូច​ជា​ក្រុម​គ្រួសារ​បាន។ Zoom បាន​ក្លាយ​ជា​កម្មវិធី​ពេញ​និយម​បំផុត​មួយ ដោយ​អាច​ស្ថិត​នៅ​តំណែង​កំពូល​ទាំង​នៅ​លើ Apple App Store និង Google Play Store នៅ​ចុង​ខែ​មីនា។

ប្រជាប្រិយភាព​ដែល​ផ្ទុះ​ឡើង​ខ្លាំង ក៏​នាំ​ឲ្យ​ Zoom ជួប​រឿង​​ក្រពុល​មុខ​ជា​ច្រើន​ផង​ដែរ ជា​ពិសេស​គឺ​ទាក់ទង​នឹង​សុវត្ថិភាព​នៃ​ភាព​ជា​ឯកជន​របស់​អ្នក​ប្រើ​ប្រាស់​ ដោយ​​ជន​​ដែល​មាន​បំណង​មិន​ល្អ​អាច​ចូល​រំខាន​ការ​ប្រជុំ​​ណា​មួយ​បាន​យ៉ាងងាយ ហើយ​អាច​លួច​យក​ព័ត៌មាន​​​ឯកជន​របស់​អ្នក​ប្រើ​ប្រាស់​ផ​ដែរ។ កាល​ពី​ថ្ងៃ​ពុធ Zoom បាន​ប្រកាស​ចេញ Version ថ្មី​នៃ​កម្មវិធី Zoom ដែល​មាន​បន្ថែម​មុខងារ​មួយ​ចំនួន​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ៕​​​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង