មាន​ចាប់​អារម្មណ៍​ទេ? ទាំង​លើ Facebook និង Messenger ​មាន​បន្ថែម Reaction ថ្មី​មក​ហើយ

  • 2020-04-23 06:02:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ជំរុញ​ការ​គាំទ្រ​និង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ស្ថានភាព​ដែល​ត្រូវ​នៅ​ដាច់​ដោយ​ឡែក​ដោយសារ​ជំងឺ COVID-19 ​ក្រុមហ៊ុន Facebook បាន​ធ្វើ​ការ​បន្ថែម​នូវ​រូប Reaction ថ្មី​ចំនួន ២ ​ទាំង​នៅ​លើ Facebook និង Messenger។

Reaction ថ្មី​នោះ ចាប់​ផ្តើម​ដាក់​ឲ្យ​ដំណើរការ​ចាប់​ពី​ថ្ងៃ​ទី ២៣ ​មេសា​នេះ​ត​ទៅ​ហើយ ដោយ​អ្នក​ប្រើប្រាស់​ខ្លះ​ក៏​បាន​ទទួល​ប្រើប្រាស់​ជា​បណ្តើរៗ ខ្លះ​ទៀត​ក៏​រង់ចាំ​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់។

នៅ​លើ​កម្មវិធី Facebook អ្នក​នឹង​បាន​ឃើញ​នូវ Reaction ថ្មី​ទី ៧ ឲ្យ​ឈ្មោះ​ថា "Care" បន្ថែម​លើ Reaction ចាស់​ទាំង ៦ កន្លង​មក។ នៅ​ពេល​អ្នក​សង្កត់​ឲ្យ​ជាប់​លើ​ប៊ូតុង Like លើ​ Post ណា​មួយ នោះ​នឹង​បាន​ឃើញ​រូបភាព​អោប ដែល​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់។ ចំណែក​ឯ​លើ Messenger គឺ​មាន​ Reaction បេះដូង​ថ្មី​ពណ៌​ស្វាយ ដែល​អ្នក​អាច​បង្ហាញ​ទៅ​លើ​សារ​របស់​នរណា​ម្នាក់​បាន។

បញ្ជាក់​ថា​មិន​មាន​ព័ត៌មាន​ច្បាស់ការ​ណា​មួយ ថា Reaction ថ្មី​នេះ នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​រៀងរហូត​នោះ​ទេ ដោយ​ប្រភព​ខ្លះ​អះអាង​ថា Facebook ទំនង​តែ​ដាក់​ឲ្យ​ប្រើប្រាស់​អំឡុង​ស្ថានភាព COVID-19 នេះ​តែ​ប៉ុណ្ណោះ៕

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី