Vardy ទំនេរ​នៅ​ផ្ទះ​ឆ្លៀត​ទៅ​ដាំ​បន្លែ​ផ្លែឈឺ និង​ចិញ្ចឹមសត្វ

  • 2020-04-23 13:03:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កំឡុង​ពេល​កូវីដ-១៩​ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Leicester City កីឡាករ​ Jamie Vardy បាន​យក​ពេល​ទំនេរ​នេះ​មក​ដាំ​បន្លែ​ នៅ​ឯ​ផ្ទះ​របស់​ខ្លួន​។

Vardy រួម​ទាំង​កូនៗ​របស់​ខ្លួន​​បាន​យក​ពេល​ ឈប់​សម្រាក​ឥត​ព្រាង​ទុក​ដោយ​សារ​ជំងឺ​ខាង​លើ​នេះ​ ទៅ​ដាំ​ផ្លែ​ស្ត្របឺរី​ និង​ដំឡូង​នៅ​ឯ​ទី​ធ្លា​ផ្ទះ​ នៅ​ឯ​តំបន់​ Lincolnshire ប្រទេស​អង់គ្លេស​។

មួយ​វិញ​ទៀត​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​បាន​ធ្វើ​ការ​ចិញ្ចឹម​សត្វ​មាន់​ផង​ដែរ​ ហើយ​ក៏​ធ្លាប់​បាន​ចិញ្ចឹម​សត្វ​ Alpacas ទៀត​។

យ៉ាង​ណា​មិញ​ បើ​ប្រភព​ជិត​ស្និទ្ធ​មួយ​របស់​ Vady បាន​ឲ្យ​ដឹង​ថា​ កិច្ច​ការ​ដាំ​បន្លែ​ និង​ចិញ្ចឹម​សត្វ​ទាំង​នេះ​ គឺ​ជា​ទម្លាប់​មួយ​របស់​កីឡាករ​រូប​នេះ​ធ្វើ​ក្នុង​ពេល​ទំនេរ​ជា​មួយ​កូនៗ​របស់​គេ​៕

ប្រភព៖ The Sun   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម