Toyota អាចនឹងឈប់ផលិតឡានប្រើម៉ាស៊ីន V8
- 2020-04-24 02:44:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota អាចនឹងឈប់ផលិតឡានប្រើម៉ាស៊ីន V8
ចន្លោះមិនឃើញ
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមហ៊ុន Toyota នឹងឈប់ផលិតម៉ាស៊ីន V8 របស់ខ្លួន ក្នុងរយៈពេល ៣ឆ្នាំខាងមុខ។
ទោះជាយ៉ាងណា Toyota នឹងប្រមូលគ្រឿងគ្រូវដើម្បីផលិតម៉ាស៊ីន V8 ឲ្យបាន ៣០ ០០០គ្រឿងសិន សម្រាប់រថយន្ត Tundra និង Sequoia មុនពេលងាកទៅប្រើម៉ាស៊ីន Turbocharged V6 វិញ។ ជាការពិតណាស់ ក្រោយពេលម៉ាស៊ីន V8 ត្រូវបានផលិតចប់សព្វគ្រប់ Toyota នឹងចាប់ផ្តើមផលិតម៉ាស៊ីន Turbocharged V6 វិញ។
យ៉ាងណាមិញ ក្រុមហ៊ុនរថយន្តជប៉ុនមួយនេះ អាចនឹងនៅផលិតរថយន្ត V8 សម្រាប់ប្រភេទរថយន្តមានចំនួនកំណត់ (Limited Edition)។ Toyota បដិសេធមិនព្រមបញ្ជាក់ពីគម្រោងផលិតផលនាពេលអនាគត់ឡើយ ប៉ុន្តែរថយន្តថ្មីៗជាច្រើន ត្រូវបានរំពឹងថា នឹងបោះបង់ចោលនូវម៉ាស៊ីន V8 ក្នុងនោះក៏មានរថយន្ត Tundra និង Sequoia ផងដែរ៕