ក្រោយរកឃើញតិចនិកពិសេស ណូម័រ ប្រែខ្លួនពីធាត់ មករាងឡើងស្វែលដូចដើមត្រឹម ២២ថ្ងៃប៉ុណ្ណោះ
- 2020-04-28 03:03:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយរកឃើញតិចនិកពិសេស ណូម័រ ប្រែខ្លួនពីធាត់ មករាងឡើងស្វែលដូចដើមត្រឹម ២២ថ្ងៃប៉ុណ្ណោះ
ចន្លោះមិនឃើញ
ស្ត្រីភាគច្រើនជួបបញ្ហាពិបាកស្រកគីឡូ ប៉ុន្តែ អន រ៉ាស៊ីសុមេត្តា ហៅ ណូម័រ បានសម្រកគីឡូបានជោគជ័យ ត្រឹមរយៈតែ ២២ថ្ងៃប៉ុណ្ណោះ ក្រោយពីនាងបានរកឃើញតិចនិកពិសេសផ្ទាល់ខ្លួនមួយ។
នៅមុននេះ ណូម័រ បានឡើងគីឡូខ្លាំងដល់ ៥២គីឡូក្រាម ក្រោយពីបែកបាក់ស្វាមី ប៉ុន្តែឥឡូវបានវិលមករូបរាងស្អាតសមសួនដូចដើម ពោលគឺរាងស្វែលស្អាតសមសួនរបស់នាងដូចពីមុន ដែលគីឡូរបស់ តារាស្រីនៅពេលនេះ គឺត្រឹម ៤៤-៤៥ គីឡូប៉ុណ្ណោះ។ ជោគជ័យលើការបណ្ដេញភាពធាត់ចេញពីរាងកាយរបស់ ណូម័រ គឺនាងអនុវត្តនូវវិធីសម្រករាងដែលខ្លួននាងផ្ទាល់យល់ថាត្រឹមត្រូវសម្រាប់ខ្លួនឯង ហើយនៅក្នុងនោះមាន២ដំណាក់កាល។
ដំណាក់កាលទី១ ណូម័រ ប្រាប់ថា នាងបានជ្រើសរើសយកការគាំទ្រពីរបបនៃអាហារបំប៉នមួយប្រភេទក្នុងបេសកកម្មបណ្ដេញខ្លាញ់ចេញពីរាងកាយ ប៉ុន្តែថា អាហារបំប៉ននោះមិនមែនជាប្រភេទអាហារជួយឲ្យនាងស្រកគីឡូឡើយ។ "អាហារហ្នឹងវាអត់ជួយឲ្យយើងស្រកគីឡូទេ គឺវាគ្រាន់តែជួយយើងកុំអោយបាក់កម្លាំងនៅពេលយើងតមអាហារ និងជួយឲ្យក្រពះយើងរួមតូចជាងមុនប៉ុណ្ណោះ!”។
ចំពោះវិធីដែលនាងអនុវត្តជាមួយនឹងរបបអាហារបំប៉ននោះ ណូម័រ ប្រាប់ថា នាងញុំាអាហារបំប៉នមួយថ្ងៃ ២ពេល គឺពេលព្រឹក និងពេលល្ងាច។ ដោយឡែកពេលអាហារថ្ងៃត្រង់ គឺនាងញុំាអាហារធម្មតា យ៉ាងណានោះជាប្រភេទអាហារសម្រាប់អ្នកញុំាដើម្បីស្រកគីឡូដែរ។ អាហារថ្ងៃត្រង់ដែល អ្នកមេម៉ាយវ័យក្មេង ប្រកាន់យក គឺ ផ្លែឈើខ្លះៗ និងពងមាន់ ឬពងទាស្ងោរចំនួន ២គ្រាប់។
វិធីនេះ នាងបានអនុវត្តរយៈពេល ២២ ថ្ងៃហើយទទួលបានលទ្ធផលល្អ ពោលគឺនាងអាចស្រកបាន ៦គីឡូ ពី៥២ មក ៤៤-៤៥ គីឡូ។ ចូលដំណាក់កាលទី២ ជាដំណាក់កាលរក្សាទម្ងន់ខ្លួន ដោយក្នុងនោះ ណូម័រ ប្រាប់ថា នាងឈប់ញុំាអាហារបំប៉នទៀតហើយ ប៉ុន្តែនាងញុំាតាមរបបអាហាររបស់នាងវិញ គឺព្រលឹមឡើង ញុំាទឹកក្រូចស្រស់មួយកែវ ពេលថ្ងៃត្រង់ ញុំាបាយ២-៣ស្លាបព្រា តែញុំាសម្លឲ្យច្រើន និងញុំាឆាបន្លែមួយមុខផ្សំទៀត។
ដោយឡែកអាហារពេលល្ងាច តារាស្រី ប្រាប់ថា ញុំាដូចគ្នានឹងអាហារថ្ងៃត្រង់ដែរ គឺជាទៀងទាត់ គឺត្រូវមានទឹកសម្ល និងឆាបន្លែមួយមុខ ហើយញុំាបាយតិច។ ទាំងពីរវិធីនេះ បានជួយឲ្យ ណូម័រ សម្រេចបានជោគជ័យ លើការសម្រកគីឡូរបស់នាង។ យ៉ាងណា អ្វីដែលសំខាន់ គឺការតាំងចិត្ត ព្រោះថាមានវិធីហើយ ប៉ុន្តែមិនមានការតាំងចិត្តឲ្យបានមុតមាំទេ ក៏មិនបានផលគាប់ប្រសើរដែរ៕