ដឹងថ្ងៃ Ford ផលិតឡាន F-150 ឆ្នាំ២០២១ ពេលណាហើយ!

  • 2020-04-29 03:04:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ford កំពុងតែប្រឈមមុខនឹងគូប្រជែងដ៏ស្វិតស្វាញរបស់ខ្លួន ដូចជា Ram 1500 និង Chevrolet Silverado ជាដើម។ ស្របពេលដែល F-150 គឺជារថយន្តលក់ដាច់ខ្លាំងបំផុតរបស់ Ford ដូច្នេះក្រុមហ៊ុននេះមិនអាចឈរពីក្រោយគូប្រជែងឡើយ។

កាលពីដំបូងឡើយ រថយន្ត Ford F-150 ស៊េរីឆ្នាំ២០២១ ត្រូវបានរំពឹងថានឹងបង្ហាញខ្លួន ក្នុងកម្មវិធី 2020 Detroit Auto Show ក្នុងខែមិថុនា ប៉ុន្តែត្រូវលុបចោលវិញដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណា។ ជាមួយគ្នានេះ សង្វាក់ផលិតកម្មនៃរថយន្ត F-150 ថ្មី ក៏ត្រូវបានពន្យាពេលផងដែរ។

ឥឡូវនេះ បើយោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា F-150 ឆ្នាំ២០២១ នឹងត្រូវផលិតនៅរោងចក្រ Dearborn ក្នុងរដ្ឋ Michigan នៅថ្ងៃទី២៨ ខែកញ្ញា ហើយផលិតនៅរោងចក្រ Kansas នៅថ្ងៃទី២៦ ខែតុលា។ មុនថ្ងៃផលិត ក្រុមហ៊ុន Ford នឹងចាប់ផ្តើមទទួលការកក់ទុកមុន នៅថ្ងៃទី១៥ ខែមិថុនា។

គួរឲ្យដឹងថា Ford នឹងផ្តល់ជម្រើសម៉ាស៊ីនជាច្រើនសម្រាប់ F-150 ថ្មី ដោយក្នុងនោះរួមមាន ម៉ាស៊ីនចំណុះ ៣,៣លីត្រ V6, ចំណុះ ២,៧លីត្រ និង ៣,៥លីត្រ twin-turbo ព្រមទាំង ចំណុះ ៥,០លីត្រ V8 និង ៣,០លីត្រ turbo-diesel ផងដែរ។ មិនតែប៉ុណ្ណោះ F-150 ក៏នឹងមានប្រភេទ Plug-in Hybrid និងប្រភេទប្រើថាមពលអគ្គិសនីសុទ្ធ ដើម្បីប្រជែង Tesla Cybertruck និង Rivian R1T ទៀតផង៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង