អ៊ីស្រាអ៊ែល​ធ្លាក់ចុះអ្នកឆ្លងថ្មីទាបបំផុត មិនធ្លាប់មានចាប់តាំងពីចុងខែមីនា

  • 2020-04-30 01:46:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​លើក​ដំបូង​បង្អស់ ចំនួន​អ្នក​ព្យាបាល​ជា​សះ​ស្បើយ​មា​នច្រើន​ជាង​ចំនួន​អ្នក​ជំងឺ​កូវីដ​១៩​ដែល​នៅ​សេសសល់​ក្នុង​ប្រទេស​អ៊ីស្រាអ៊ែល។

យោង​តាម​ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា អ៊ីស្រាអ៊ែល​មាន​អ្នក​ឆ្លង​ទាប​បំផុត​ក្នុង​មួយ​ថ្ងៃ​មក​ត្រឹម ១០៦​នាក់​កាល​ពី​ថ្ងៃ​ពុធ ដែល​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ថ្ងៃ​ទី ២០​ខែ​មីនា​មក។ ជាមួយ​គ្នា​ដែល អ្នក​ព្យាបាល​ជា​សះស្បើយ បាន​ឡើងដល់ ៨ ២៣៣នាក់ ​លើស​ចំនួន​អ្នក​ជំងឺ​នៅ​សេសសល់ ៧ ៣៣៧នាក់។ រដ្ឋាភិបាលអ៊ីស្រាអែលត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីការបើកដំណើរការ​ឡើងវិញជាបណ្តើរៗ នូវប្រព័ន្ធអប់រំ, ទីផ្សារ, ផ្សារទំនើប និងរោងកុនក៏ដូចជាការអនុញ្ញាតឱ្យហែលទឹកនៅសមុទ្រផងដែរ។

រហូតមកដល់ពេលនេះប្រទេសអ៊ីស្រាអែលបានរាយការណ៍ករណីឆ្លង​សរុប ១៥ ៨៣៤នាក់ដោយក្នុង​នោះ ២១៥​នាក់ បាន​ស្លាប់​ដោយ​សារ​កូវីដ១៩៕

ប្រភព៖ Xinhua   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី