Pochettino អាច​ក្លាយ​ជា​អ្នក​​​ចាត់​ការ​មាន​ថ្លៃ​ឈ្នួល​ខ្ពស់​​ជាង​គេ​លំដាប់​ទី​៣ បើ​មក Newcastle

  • 2020-04-30 02:56:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Newscastle United​ ត្រូវ​បាន​រាយការណ៍​ត្រៀម​ធ្វើ​ឲ្យ​លោក Mauricio Pochettino ក្លាយ​ជា​អ្នក​ចាត់​ការ​ម្នាក់​មាន​ថ្លៃ​ឈ្នួល​ខ្ពស់​ជាង​គេ​លើលោក។

យោង​តាម​សារព័ត៌មាន​ Sky Sports News ឲ្យ​ដឹង​ថា Pochettino កំពុង​ចង់​បាន​ដោយ​ Newcastle ដែល​ជា​ក្លឹប​ត្រៀម​ធ្លាក់​ក្នុង​ដៃ​របស់​ព្រះអង្គ​ម្ចាស់​​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ Mohammed Bin Salman បាន​ដាក់​ដេញ​ថ្លៃ​៣០០​លាន​ផោន។

អ្នក​ចាត់​ការ​បច្ចុប្បន្ន​លោក Steve Bruce ប្រហែល​ជា​ត្រូវ​ក្លឹប​ទុក​ឱកាស​ដឹកនាំ​រហូត​ចប់​រដូវ​កាល​នេះ។Pochettino ជា​អ្នក​ចាត់​ការ​​ឈាន​មុខ​គេ​ម្នាក់​ដែល Newcastle គ្រោង​យក​មក​ជំនួស​កន្លែង។ តាម​ការ​ឲ្យ​ដឹង​​ក្លឹប​រហស្សនាម​សារិកា​ព្រៃ​ហ៊ាន​ឲ្យ​​អតីត​អ្នក​ចាត់​ការ​របស់ Spurs ខាង​លើ​ដល់​ទៅ​១៩​លាន​​ផោន​​ក្នុង​១​ឆ្នាំ។

នេះ​មាន​ន័យ​ថា ប្រសិន​បើ Pochettino សម្រេច​ចិត្ត​មក​មែន លោក​នឹង​ក្លាយ​ជា​អ្នក​ចាត់​ការ​មាន​ថ្លៃ​ឈ្នួល​ខ្ពស់​ជាង​គេ​លំដាប់​ទី​៣​ បន្ទាប់​ពី លោក Diego Simeone របស់ Atletico Madrid និង Pep Guardiola របស់ Manchester City៕

អត្ថបទ៖ ហេង សុធារិទ្ធិ