ដំណឹង​ល្អ​ចេញពី​តារាល្បីប្រចាំ K-Pop និងអឺរ៉ុបផ្ទុះជួន​គ្នា​ក្នុង​ថ្ងៃ​តែមួយ ទាក់ទង​រឿង​កូន​ចៅ

  • 2020-04-30 06:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី​ ២៩ ខែមេសា ចាត់ទុក​ថា​ជា​ថ្ងៃ​ដែល​រីករាយ​បំផុត​សម្រាប់​តារាល្បីៗ​ ពោល​គឺប្រចាំ K-Pop និង​ប៉ែក​ហូលីវូដ ដោយសារ​បាន ទទួល​រឿង​ល្អ​ដល់​ទៅ​ គឺ​មួយ​បាន​ឃើញមុខ​កូន និង​មួយ​គូ​ទៀត​មាន​ដំណឹង​មាន​កូន​រួមគ្នា។

១. កូន​ស្រី​របស់​ Chen (ក្រុម EXO) កើត​ជា​ស្ថាពរ

នៅ​ថ្ងៃទី ២៩ ខែមេសា ជា​ថ្ងៃ​ដែល​ Chen និង​ប្រពន្ធ​រីករាយ​បំផុត​ ព្រោះ​កូនស្រី​ដំបូង​របស់​ពួកគេ​ ចេញ​មក​ស្វាគមន៍ពិភពលោក​មួយ​នេះ​ហើយ។

មុន​មាន​រឿង​ល្អ​នេះ​ Chen ត្រូវ​រង​នូវ​ព្យុះ​នៃពាក្យ​រិះគន់​ដ៏​ចាស់​ដៃពីអ្នក​គាំទ្រ​មួយ​ចំនួន​ ទាក់ទង​នឹង​រឿង​រ៉ាវ​ស្នេហា​លួច​លាក់ជាមួយ​នឹង​មិត្តស្រី ក្រោយពេល​លោក​ប្រកាស​ដោយ​ខ្លួន​ឯង​កាល​ពី​ដើមខែ​មករា។ ប៉ុន្តែ​ពេល​នេះ​ ពួកគេ​បាន​ទទួល​កូន​ស្រី​ហើយ​ ហើយអ្នក​គាំទ្រ​ដ៏​ច្រើន​លើសលុប​ទូទាំងពិភពលោក​ ក៏​បាន​ចូលរួម​អបអរ​នឹង​ពេល​វេលា​រីករាយ​មួយ​នេះ​ដែរ។

២. ធ្លាយដំណឹង Zayn Malik និង​ Gigi Hadid ​មាន​កូន​ជាមួយ​គ្នា

ទាំង​ ២​នាក់​នេះ​ក៏​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់​ផ្អើល​ហាមាត់បើក​ភ្នែក​ធំៗ​ ពេល​ដឹង​ថា​ពួកគេ​មាន​កូន​ដំបូង​រួមគ្នា។ យោង​តាម​ការ​បញ្ជាក់​របស់វិបសាយ TMZ បាន​ឲ្យដឹង​ថា​ Gigi មាន​ទម្ងន់​ ៥ខែហើយ ហើយបើ​យោង​តាម​សម្ដី​សាច់ញាត់អ្នក​ទាំង ២​បាន​ប្រាប់​ថា​កូន​ក្នុង​ផ្ទៃរបស់ Gigi ជា​កូន​ស្រី។

គួរ​ដឹង​ដែរ​ថា​ Gigi និង​ Zayn បានទាក់ទង​ស្រឡាញ់​គ្នា ៥ឆ្នាំហើយ មាន​ពេល​​បែក​គ្នា​ក៏រាប់ភ្លេច​ដែរ តែ​ពួកគេ​នៅ​តែ​ត្រឡប់​មក​ត្រូវ​គ្នា​ទាល់តែបាន។ ទោះ​ជា​យ៉ាង​ណា​គ្រប់គ្នា​ក៏​រំភើប​ដែលពួកគេ​មាន​ថ្ងៃនេះ​ និង​ទន្ទឹង​ចាំ​មើល​មុខ​កូនស្រី​ ថា​តើ​ស្រស់ស្អាត​យ៉ាងណាពេលកើតមក?

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី