ស្លៀក​ពាក់​សាមញ្ញ​ៗ​នៅ​ផ្ទះ​សោះ សុខ ស្រីនាង ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​រំជួល​បេះដូង

  • 2020-04-30 08:52:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​អ្នក​គាំទ្រ​របស់​តារា​ចម្រៀង​ហង្សមាស សុខ ស្រីនាង បាន និង​កំពុង​ពោល​សរសើរ​មិន​ដាច់​ពី​មាត់​នូវ​សម្រស់​ស្រស់​ស្អាត​តាម​បែប​ធម្មជាតិ​របស់​តារា​ស្រី ក្រោយ​ពី​ពួក​គេ​បាន​ឃើញ​រូបភាព​ប៉ុន្មាន​សន្លឹក​របស់​នាង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។

អ្នក​គាំទ្រ​នាង​ជា​ច្រើន​សរសើរ​ថា ស្រី​នាង ពិត​ជា​តារា​ស្រី​ម្នាក់​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ខ្លាំង​នា​ពេល​បច្ចុប្បន្ន បើ​សូម្បី​តែ​នាង​មិន​បាន​កែកុន​អ្វី​ដើម្បី​លើក​សម្រស់​ទាល់​តែ​សោះ ពោល​គឺ​ពួក​គេ​ថា នាង​ពិត​ជា​ស្រស់​ស្អាត​តាម​បែប​ធម្មជាតិ​តែ​ម្ដង។ ដោយ​សារ​តែ​បែប​នេះ មាន​អ្នក​គាំទ្រ​ខ្លះ ដល់​ថ្នាក់​ប្រាថ្នា​មាន​ពេល​ក្រេប​ស្រា​នៅ​ក្រោម​ពន្លឺ​ព្រះច័ន្ទ​ដ៏​សែន​រ៉ូមែនទិក​ថែម​ទៀត​ផង។

រូប​ភាព​ដែល​បាន និង​កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រំជួល​បេះដូង​នោះ គឺ​ជា​រូប​ភាព​តារា​ស្រី​អង្គុយ​លើ​កៅអី​ផ្អែក​មួយ ដែល​រាង​កាយ ត្រូវ​បាន​ក្រាល​គ្រប​ដោយ​សំលៀកបំពាក់​មួយ​ឈុត​មាន​ពណ៌​រូប​ផ្កា​បែក​ខៀវ​បែប​សាមញ្ញ​មួយ​ដែល​នាង​ស្លៀក​នៅ​ផ្ទះ។ ស្រី​នៀង ត្រូវ​បាន​អ្នក​គាំទ្រ​សរសើរ​ថា មាន​ភាព​ស្រស់​ស្អាត​ស៊ី​គ្នា​ឥតខ្ចោះ​ជាមួយ​សំលៀក​បំពាក់​មួយ​ឈុត​នោះ។

នៅ​ក្នុង​រូប​ទី​១ គេ​ឃើញ ស្រី​នាង ​អង្គុយ​ផ្អែក​ខ្នង​ទៅ​កៅអី រំលេច​​ទឹក​មុខ​ញញឹម​ស្រទន់ ពេញ​ដោយ​មន្តស្នេហ៍​មក​កាន់​អ្នក​គាំទ្រ។ ឯ​រូប​ទី២ នាង​បិទ​ភ្នែក​គេង ផ្ដេក​ខ្លួន​លើ​កៅអី ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នៅ​តែ​ទប់​ចិត្ត​មិន​បាន​ចំពោះ​ការ​ធ្លោយ​មាត់​សរសើរ ពោល​គឺ​ថា សូម្បី​តែ​គេង ក៏​តារា​ស្រី មើល​ទៅ​ស្រស់​ស្អាត​ខ្លាំង​ដែរ។ គេ​មិន​ឃើញ ស្រី​នាង ឆ្លើយ​តប​បែប​ណា​ឡើយ​ចំពោះ​ប្រិយមិត្ត​ដែល​កំពុង​រំជួល​ចិត្ត​ជាមួយ​នាង​តាម​រយៈ​រូប​ប៉ុន្មាន​សន្លឹក​នោះ​។

តោះ...ទស្សនា​ ស្ទីល​ផ្ទាល់​ខ្លួន​របស់ ស្រី​នាង នៅ​ផ្ទះ​ទាំង​អស់​គ្នា តែ​ហាម "លង់"!

រូបភាព៖ ហ្វេសប៊ុក ស្រីនាង

អត្ថបទ៖ ទារិកា