សុនខពិការមួយក្បាល អាចដើរឡើងវិញបានដោយសារឧបករណ៍ទម្រ 3D (មានវីដេអូ)
- 2020-05-05 07:23:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុនខពិការមួយក្បាល អាចដើរឡើងវិញបានដោយសារឧបករណ៍ទម្រ 3D (មានវីដេអូ)
ចន្លោះមិនឃើញ
សុនខពិការជើងតាំងពីកំណើតគួរឲ្យអាណិតមួយក្បាលត្រូវបានបំពាក់ឧបករណ៍ជំនួយ 3D ដើម្បីអាចដើរឡើងវិញបាន។
សុនខជំទង់ដែលបំពាក់ឧបករណ៍ 3D ដើម្បីអាចដើរបាននោះឈ្មោះ Derby។ Derby ពិការជើងតាំងពីកំណើត ហើយត្រូវបានជួយសង្គ្រោះដោយអ្នកស្រី Tara Anderson ជាបុគ្គលិកមួយរូបដែលបម្រើការនៅក្រុមហ៊ុន 3D Systems។ លោកស្រីរួមទាំងក្រុមការងារផ្សេងទៀតដូចជាអ្នកជំនាញរចនាឧបករណ៍ 3D ឈ្មោះ Kevin Atkins និង Dave DiPinto និងអ្នកឯកទេសផលិតឧបករណ៍ទ្រដងខ្លួនសម្រាប់សត្វ លោក Derrick Campana បានសហការគ្នាផលិតចេញជាឧបករណ៍ 3D សម្រាប់បំពាក់ទៅនឹងជើងខាងមុខរបស់ Derby ដើម្បីអាចដើរបានដូចសុនខឯទៀត។
ឧបករណ៍ទម្រ 3D នោះផលិតចេញពីជ័រស្វិតដែលអាចទ្រទម្ងន់ Derby បានដោយគ្មានបញ្ហាពេលរត់លេងម្តងៗ។ ដូច្នេះពេលនេះ Derby អាចរត់លេងនៅខាងក្រៅបានដោយមិនមានបញ្ហា ដោយសារឧបករណ៍ទម្រជើង 3D ដែលបានផលិតឡើងយ៉ាងម៉ត់ចត់ពីអ្នកជំនាញជាច្រើនរូប៕
វីដេអូ៖
ប្រភព៖ 3dsystems ប្រែសម្រួល៖ ប៉ែត ផាន់និត