អេស្ប៉ាញកើនឡើងអ្នកឆ្លង និងស្លាប់ដោយសារកូវីដ១៩ ឥតឈប់ឈរ

  • 2020-05-06 02:09:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​អេស្ប៉ាញ បាន​រាយការណ៍​ករណី​អ្នក​ស្លាប់​ដោយ​កូវីដ១៩​ក្នុង​មួយ​ថ្ងៃ ១៨៥​នាក់​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ។

យោង​តាម​ក្រសួង​សុខាភិបាល​អេស្ប៉ាញ​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​អង្គារ​ថា អ្នក​ឆ្លង​វីរុស​ថ្មី​សរុប​មាន ៨៦៧​នាក់​ក្នុង​មួយ​ថ្ងៃ ដែល​បណ្ដាល​ឲ្យ​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​នេះ​ឡើង​ដល់ ២១៩ ៣២៩​នាក់។ ចំនែក​ឯ​អ្នក​ស្លាប់ មាន​ចំនួន​សរុប ២៥ ៦១៣នាក់។ យ៉ាង​ណា​មិញ មក​ទល់​ពេល​នេះ ចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ ស្ថិត​នៅ​ក្រោម ២០០នាក់​ក្នុង​រយៈ​ពេល ៣​ថ្ងៃ​ជាប់ៗ​គ្នា​មក​ហើយ។ ជាមួយគ្នា​ដែរ អេស្ប៉ាញ​បាន​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩​ឲ្យ​ជា​សះស្បើយ​សរុប ១៥៤ ៧១៨​នាក់​នៅទូទាំងប្រទេស៕

ប្រភព៖ Xinhua   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី