អគ្គិសនីកម្ពុជាប្រាប់ថា ការរិះគន់តាម Facebook មិនមែនជាដំណោះស្រាយ

  • 2020-05-06 09:14:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយរយៈពេលកន្លងមកនេះ ឃើញថាមានបងប្អូនមួយចំនួនត្អូញត្អែរពីភ្លើងអគ្គិសនីឡើងគីឡូខ្ពស់ជាងសព្វមួយដង ហើយបានបង្ហោះសារនៅក្នុងបណ្តាញសង្គម Facebook។

ឆ្លើយតបនឹងការត្អូញត្អែរ ពីសំណាក់អ្នកប្រើប្រាស់ ខាងអគ្គិសនីកម្ពុជា បានសរសេរបង្ហោះ នៅលើផេករបស់ខ្លួនថា ការរិះគន់តាមបណ្តាញសង្គម Facebook មិនមែនជាដំណោះស្រាយនោះទេ។ដូច្នេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាទាក់ទងទៅនិងការប្រើប្រាស់ថាមពលអគ្គិសនី គឺអាចអនុវត្តបានតាមវិធីខាងក្រោម ៖

• សាកសួរព័ត៌មានដោយផ្ទាល់នៅអគ្គិសនីរាជធានីភ្នំពេញ ឬអគ្គិសនីខេត្ត

• ទំនាក់ទំនងលេខទូរសព្ទដែលមានលើវិក័យបត្រ

• ឆាតចូលសួរក្នុងប្រអប់សាររបស់ហ្វេសប៊ុកផ្លូវការរបស់អគ្គិសនីកម្ពុជា

• ទំនាក់ទំនងទីស្នាក់ការកណ្តាលអគ្គិសនីកម្ពុជាតាមរយៈលេខ ១២៨៩

សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការទាំងអស់គ្នា៕

ប្រភព ៖ ហ្វេសប៊ុកផេកផ្លូវការរបស់អគ្គិសនីកម្ពុជា (EDC)

អត្ថបទ ៖ Art