បើអ្នកអង្គុយយូរមួយកន្លែង មិនងើបសោះ តើមានអ្វីកើតឡើងចំពោះរាងកាយ?

  • 2020-05-06 10:17:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គុយនៅមួយកន្លែងជារឿងធម្មតាសម្រាប់មនុស្សសម័យនេះ ព្រោះមិនថាជាការងារ ឬ ការកម្សាន្តនោះទេ សុទ្ធតែអាចធ្វើបានតាមអនឡាញ ដោយប្រើដោយប្រើកុំព្យួរទ័រ ឬ ទូរសព្ទដៃ។ ខ្លះជក់ពេក ដល់ថ្នាក់ភ្លេចបាយទឹក អង្គុយមួយកន្លែងមិនងើបសោះ តាំងពីព្រឹកទល់ព្រលប់ក៏មាន ដែលបណ្តាយឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះសុខភាព ។

ប៉ុន្តែផលប៉ះពាល់មួយចំនួនអ្នកនឹងមិនអាចដឹងភ្លាមៗនោះទេ មានផលប៉ះពាល់រយៈពេលខ្លី និងយូរអង្វែង នេះគឺទៅតាមសុខភាព និងរាងកាយរបស់អ្នក។

(រូបតំណាង ប្រភព ៖ Freepik.com)

បញ្ហាគ្រោះថ្នាក់ដែលប៉ះពាល់ដល់សុខភាព និងអាយុជីវិតទាំង៦ ខាងក្រោមនេះ គួរផ្លាស់ប្ដូរបើមិនចង់កើតឡើងលើខ្លួនអ្នក៖

១.ការរំលាយអាហារយឺត

តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ជនជាតិអូស្ត្រាលីមានមនុស្សស្លាប់ដល់ទៅ ២២២ ៤៩៧ ដោយសារតែអង្គុយនៅមួយកន្លែងយូរពេក។ អង្គុយយូរពេក សាច់ដុំកន្ត្រាក់នឹងថយចុះ ដែលបណ្ដាលឲ្យការសម្អាតជាតិខ្លាញ់ ចេញពីចរន្តឈាមថយចុះ ហើយប៉ះពាល់ដល់អ័រម៉ូនអាំងស៊ុយលីន ដែលជួយផ្ទុកគ្លុយកូសពីឈាមទៅក្នុងកោសិកា បើធ្ងន់ធ្ងរនោះអាចនឹងមានជំងឺទឹកនោមផ្អែម។

២. ឈឺចុកចាប់ឆ្អឹងខ្នង និងចង្កេះ

បញ្ហាផ្សេងៗទាក់ទងទៅនឹងជំហរឈរ និងអង្គុយ។ ឥរិយាបថអង្គុយដែលមិនត្រឹមត្រូវ ឬអង្គុយយូរពេក ធ្វើឲ្យមានសម្ពាធផ្នែកខាងក្រោយ បណ្ដាលឲ្យមានការឈឺចាប់ ហើយអាចក្លាយជាជំងឺរ៉ាំរ៉ៃក៏មាន។

៣.ឈឺស្មា និងចុក ក

អាការៈ​នេះ​នឹង​កើត​ឡើង​ភ្លាម​ៗ លើ​ខ្លួន​ប្រាណ​អ្នក។ ការ​ចុក​រោយ​ស្មា និង​ក ក៏​ជា​បញ្ហា​ប៉ះពាល់​ដល់​សុខភាព​ ហើយបណ្តោយឲ្យបែបនេះយូរ អាចឈានទៅមានជំងឺឈឺសន្លាក់រ៉ាំរៃពិបាកព្យាបាល។

៤. ប្រឈមនឹងការកើតជំងឺមហារីក

ការសិក្សាមួយបានរកឃើញថាឱកាសរបស់ស្ត្រីក្នុងការវិវត្តទៅជាមហារីកសុដន់ មហារីកស្បូន និងមហារីកក្រពេញអូវ៉ែរ នឹងមានកើតឡើងខ្ពស់ ប្រសិនបើធ្វើគេអង្គុយធ្វើការយូរម៉ោងជាប្រចាំ ឬ ធ្វើការងារធ្ងន់ហួសកម្លាំងច្រើន និងមិនបានធ្វើចលនា ឬ លំហាត់ប្រាណឲ្យគ្រប់គ្រាន់។

៥. ប្រឈមនឹងការកើតជំងឺបេះដូង

អង្គុយយូរធ្វើឲ្យប៉ះពាល់ដល់បេះដូង និងសរសៃឈាម។ មនុស្សដែលចំណាយពេលច្រើនជាង ២៣ ម៉ោងក្នុងមួយសប្ដាហ៍ ក្នុងការមើលទូរទស្សន៍ ឬនៅមុខកុំព្យូទ័រ មានហានិភ័យខ្ពស់ នៃការស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង។

៦. ឡើងទម្ងន់

អ្នកចំណាយពេលស្ទើរតែលើស ៨ម៉ោងក្នុងមួយថ្ងៃក្នុងការអង្គុយនៅមុខកុំព្យូទ័រ ដែលនេះជាហេតុបណ្ដាលឲ្យអាហារ និងជាតិស្ករដែលអ្នកបានញ៉ាំមិនត្រូវបានដុតបំផ្លាញចោលទេ ដូច្នេះហើយភាគច្រើនតែងតែឡើងទម្ងន់ឥតឈប់។

ដំណោះស្រាយ

ទោះបីជានៅធ្វើការក្នុងការិយាល័យក៏ដោយ អ្នកគួរតែមានចលនាខ្លះដើម្បីសម្រួលសរសៃឈាម ម្យ៉ាងទៀត ព្រមទាំងកាត់បន្ថយភាពតានតឹងផងដែរ៖

  • អាចងើបដើរពីរ បីជុំនៅជុំវិញតុ
  • អង្គុយក្នុងឥរិយាបថត្រឹមត្រូវ
  • ដើរទៅញ៉ាំទឹក ឬមួយទៅឈរលេងនៅមុខបន្ទប់ទឹកតិចក៏បានដែរ
  • ដើរទៅនិយាយលេង ឬពិភាក្សាការងារជាមួយមិត្តរួមការងារ
  • ពុតដៃពុតជើងយ៉ាងហោចណាស់ ១ម៉ោងម្ដង ឲ្យសាច់ដុះកន្ត្រាក់ និងចរន្តឈាមមានចលនា ៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភព៖ Businessinsider | healthline   ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី