ថ្ងៃ​ចេញ​បទ​ថ្មី​របស់ Lady Gaga និង​ BLACKPINK ត្រូវ​បាន​ប្រកាស

  • 2020-05-07 01:53:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែមុន​ មាន​ព័ត៌មាន​ដែល​លេចឮថា​​ BLACKPINK ​ចេញ​បទ​ថ្មី​ជាមួយ​នឹង​ Lady Gaga បាន​បញ្ជាក់​ថា​ជា​ការពិត​ ប៉ុន្តែ​ទោះជាយ៉ាង​ណា​ បន្ទាប់់ពី​ Lady Gaga ផ្អាក​ថ្ងៃ​ចេញ​បទ​ថ្មី​សិន​ ក៏​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជាច្រើន ពិសេស​ BLINKs អន្ទះសារ​ចង់​ដឹង​ថា​តើ​ថ្ងៃ​ណា​បទ​ចម្រៀង​នោះ​ត្រូវ​ដល់ពេល​ចេញ​ផ្សាយ?

មក​ដល់​ពេល​នេះ​ Lady Gaga ក៏​បាន​ចេញ​មុខ​ឲ្យ​ពន្លឺ​ ចំពោះ​ការ​រង់ចាំ​នោះ​ហើយ ហើយ​នាង​បាន​ប្រកាស​ថា​អាល់ប៊ុម​ថ្មី​«Chromatica» នេះ​ នឹង​ចេញ​ផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២៩ ខែឧសភា​ខាង​មុខ។ បទ​ចម្រៀង​ដែល​តារា​ចម្រៀង​ ២​តំបន់​នេះ​បកស្រាយ​ជុំគ្នា​មាន​ចំណងជើង​ថា​ «Sour Candy» ជា​បទ​ដំបូង​ជា​ប្រវត្តិសាស្ត្រ​របស់​ BLACKPINK និង​ Lady Gaga ដែល​នឹង​មាន​មុខ​ក្នុង​អាល់ប៊ុម​ថ្មី​របស់​ Lady Gaga។

ផ្អែក​តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​ជិតស្និទ្ធ​​បាន​ឲ្យ​ដឹង​ថា​ បទ «Sour Candy» ជា​បទ​ដែល​មាន​រយៈពេល​ខ្លី​ជាង​គេ​ ក្នុង​ចំណោម​បទ​ទាំង​អស់​ក្នុង​អាល់ប៊ុម ប៉ុន្តែ​ប្រវែង​ប៉ុនណា​មិន​មាន​ការ​បង្ហាញ​ឲ្យ​ច្បាស់ទេ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី