Herrera ថា​នៅ​ Paris លើក​ពាន​ស្រួល​ៗ​ពេក​ដូច​មិន​សូវ​រំភើប​​ចិត្ត​

  • 2020-05-07 03:44:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ander Herrera បាន​បង្ហើប​ថា​ខ្លួន​មាន​​អារម្មណ៍​ធម្មតា​ក្រោយ​ក្របខ័ណ្ឌ​ Ligue 1 ប្រកាស​ថា​ Paris Saint-Germain ក្លាយ​ជា​ជើង​ឯក​លីគ​កំពូល​សម្រាប់​រដូវ​កាល​២០១៩-២០។​

លីគ​បារាំង​ មិន​ខុស​ពី​ហូឡង់​ និង​បែលហ្ស៊ិក​នោះ​ទេ​ គឺ​ត្រូវ​បញ្ចប់​មុន​កាល​កំណត់​ត្រឹម​២៧​សប្ដាហ៍​ហើយ​ PSG ដែល​កំពុង​ឈរ​លេខ​១​នោះ​គឺ​ក្លាយ​ជា​ជើង​ឯក​តែ​ម្ដង​។​ ក្រុម​សេដ្ឋី​ប្រេង​មាន​៦៨​ពិន្ទុ​ដាច់​ Marseille ដែល​ឈរ​លេខ​២​ ចំនួន​១២​ពិន្ទុ​ខណៈ​ការ​ប្រកួត​នៅ​សល់​១១​សប្ដាហ៍​ទៀត​ត្រូវ​ចប់​។​

Herrera ដែល​ផ្ទេរ​ទៅ​ក្លឹប​ជើង​ឯក​បារាំង​ដោយ​គ្មាន​តម្លៃ​ខ្លួន​នោះ​បាន​និយាយ​ក្រោយ​លើក​ពាន​ថា៖ "និយាយ​ដោយ​ស្មោះ​ ខ្ញុំ​មិន​បាន​អបអរ​នោះ​ទេ​ក្រោយ​ឭ​ថា​ PSG ឈ្នះ​ពាន។​ ខ្ញុំ​ស្រឡាញ់​បាល់ទាត់​ ចង់​លេង​បាល់​ និង​រំពឹង​​ឈ្នះ​ពាន​នៅ​លើ​ទីលាន​ចំពោះ​​មុខ​អ្នក​គាំទ្រ​។​ សង្ឃឹម​ថា​យើង​នៅ​តែ​អាច​ដណ្ដើម​ពាន​​ Champions League"​៕

ប្រភព៖ ESPN FC   ប្រែសម្រួល៖ សៀនហួរ

អត្ថបទថ្មី