ភ្លេច​ៗ​ខ្លួន ថ្ងៃ​សុក្រ​ល្មម នេះ​រឿង​សុទ្ធ​តែ​ល្អ​ៗ​មើល ផ្ដល់​ជូន​ទស្សនា Free Free!!!

  • 2020-05-08 03:22:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

៥ថ្ងៃ​កន្លង​មក​នេះ តឹង​តែង​ណាស់ សម្រាក​សម្រួល​ចុង​សប្ដាហ៍​បន្តិច​ក៏​ល្អ​ម្យ៉ាង​ដែរ ដោយ​ការ​ទស្សនា​ភាពយន្ត​ល្អ​ៗ​មើល​ផ្ដល់​ជូន​ដោយ​ឥត​គិត​ថ្លៃ​នៅ​លើ​ប្រព័ន្ធ​ទស្សនា​ភាពយន្ត​តាម​ទូរស័ព្ទ​ដៃ Soyo App។

នេះ​គឺ​ជា​កញ្ចប់​ផ្ដល់​ជូន​ពិសេស​សម្រាប់​ប្រិយមិត្ត​របស់ Soyo App ដែល​ជា​កម្មវិធី​ទស្សនា​ភាពយន្ត​លើ​ទូរស័ព្ទ​ដៃ​មុន​គេ​នៅ​កម្ពុជា និង​ដែល​បាន និង​កំពុង​ពេញ​និយម​។ តាម​លោក លោក ស៊ុត ឈាង​ឡេង អ្នក​គ្រប់គ្រង​កម្មវិធី Soyo បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​បាន​ដាក់​បញ្ចូល​ខ្សែ​ភាពយន្ត​ល្បី​ៗ ល្អ​ៗ​មើល​រាល់​សប្ដាហ៍ ទាំង​ជាតិ និង​អន្តរជាតិ​មាន ភាពយន្ត​ខ្មែរ ថៃ ចិន និង​កូរ៉េ ជា​ដើម។

សរុប​ទាំង​អស់ រឿង​ទាំង​នេះ បើ​គិត​ជា​ម៉ោង ប្រមាណ​ជាង ៦០០ ម៉ោង និង​រាប់​រយ​ចំណង​ជើង​ឯណោះ ដែល​ប្រិយមិត្ត​អាច​ទស្សនា​បាន​គ្រប់​ពេល​វេលា គ្រប់​ទី​កន្លែង និង​មិន​មាន​ដែន​កំណត់។ ធ្វើ​បែប​នេះ លោក ឡេង ថា Soyo ចង់​ផ្ដល់​ឲ្យ​ប្រិយមិត្ត​នូវ​ការ​កម្សាន្ត​ដែល​ឥត​មាន​ដែន​កំណត់ នៅ​ថ្ងៃ​ចុង​សប្ដាហ៍​របស់​ពួក​គេ ជាមួយ​ភាពយន្ត​ច្រើន​រសជាតិ ទាំង​ស្នេហា កំប្លែង ខ្មោច ភាពយន្ត​បែប​ភ័យ​រន្ធត់​ជា​ដើម។

កញ្ចប់​ទស្សនា​ដោយ​ឥត​បង់​ថ្លៃ នឹង​បន្ត​ដោយ​គ្មាន​ថ្ងៃ​បញ្ចប់ និង​ចេញ​ថ្មី​ៗរាល់​ៗ​ខែ។ តែ​ឥឡូវ​ទស្សនា​ប៉ុណ្ណឹង​សិន ណា​បង​ប្អូន។ តើ​ភាពយន្ត​ដែល​ស្ថិត​ក្នុង​កញ្ចប់​ផ្ដល់​ជូន​ទស្សនា​ដោយ​មិន​បង់ប្រាក់​​ទាំង​នោះ មាន​រឿង​អ្វី​ខ្លះ សូម​ទស្សនា​ខាង​ក្រោម៖

ស្វែង​រក​ភាពយន្ត​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​បន្ថែម សូម​ចុច​ទី​នេះ!!!

ទស្សនា​ភាពយន្ត​ល្បី​ៗនៅ​លើ​ទូរស័ព្ទ​ដៃ​ផ្ទាល់​តាម​រយៈ Soyo App អស់​លុយ​តិច គុណភាព​ច្បាស់ ស្រួល​ស្ដាប់ ដោន​ឡូត​ឥឡូវ​នេះ៖

App Store៖ https://goo.gl/Fzx11s

Play Store៖ https://goo.gl/fgJbtB

ឬ​ចូល​តាម​វេបសាយ៖ https://soyo.sabay.com/

អត្ថបទ៖ ទារិកា