មេ Amazon អាចជាអ្នកដំបូងគេ មានទ្រព្យខ្ទង់ទ្រីលានដុល្លារ ត្រឹមឆ្នាំ ២០២៦

  • 2020-05-15 02:42:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jeff Bezos អាច​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ខ្ទង់​ទ្រីលាន​ដុល្លារ​ដំបូង​គេ​នៅ​ត្រឹម​ឆ្នាំ ២០២៦ ពេល​ដែល​លោក​មាន​វ័យ ៦២ ឆ្នាំ។ នេះ​បើ​តាម​ការ​វិភាគ​របស់ Comparisun។

ទ្រព្យ​សម្បត្តិ​របស់​អ្នក​បង្កើត Amazon រូប​នេះ​ មាន​ការ​កើន​ឡើង​ជា​មធ្យម ៣៤% ក្នុង​មួយ​ឆ្នាំ ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​កន្លង​មក​នេះ ទោះ​បី​ជា​លោក​បាន​ចែក​រំលែក​ភាគ​ហ៊ុន​ Amazon មាន​តម្លៃ ៣៨ពាន់​ដុល្លារ​ឲ្យ​អតីត​ភរិយា​កាល​ពី​ថ្មីៗ​នេះ​ក្ដី។

Comparisun បាន​ពិនិត្យ​មើល​លើ​អ្នក​មាន​ជាង​គេ​ទាំង ២៥ រូប ហើយ​រក​ឃើញ​ថា​មាន​តែ ១១ រូប​ប៉ុណ្ណោះ ដែល​មាន​ឱកាស​ក្លាយ​ជា​បុគ្គល​មាន​ទ្រព្យ​សម្បត្តិ​ខ្ទង់​ទ្រីលាន​ដុល្លារ​ក្នុង​ជីវិត​របស់​ពួក​គេ។ ដំបូង​គេ​គឺ​ទំនង​ជា​លោក Jeff Bezos ប៉ុន្តែ​ក្មេង​ជាង​គេ​អាច​ជា​លោក Mark Zuckerberg ដែល​អាច​នឹង​ទទួល​បាន​នៅ​ត្រឹម​ឆ្នាំ ២០៣៦ ពេល​មាន​វ័យ ៥១ ឆ្នាំ។

គួរ​ដឹង​ថា​ Comparisun បាន​ធ្វើ​ការ​វិភាគ​ដោយ​ប្រើ​ប្រាស់​ទិន្នន័យ​កាល​ពី​ខែ​កញ្ញា​របស់​ទស្សនាវដ្ដី Forbes ដែល​មាន​ន័យ​ថា​គេ​មិន​បាន​ពិនិត្យ​មើល​លើ​កំណើន​ទ្រព្យ​សម្បត្តិ​ដែល​លោក Jeff Bezos ទទួល​បាន​អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ​១៩​នោះ​ទេ។

លោក​ Bezos នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​មាន​ទ្រព្យ​សម្បត្តិ​ប្រហែល ១៤៣ពាន់​លាន​ដុល្លារ ហើយ​នៅ​ឆ្នាំ ២០២០ នេះ​​ទ្រព្យ​របស់​លោក​មាន​ការ​កើន​ឡើង ២៨,៣​ពាន់​លាន​ដុល្លារ​ឯណោះ ទោះ​បី​ជា​ផ្ទុះ​ជំងឺ​កូវីដ​១៩​ធ្ងន់ធ្ងរ​ក៏​​ដោយ​ក្ដៅ។ នេះ​បើ​ផ្អែក​តាម​ Bloomberg៕​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង