ផ្នែកដ៏សំខាន់មួយលើរថយន្ត ហ៊ានតែប្រហែស អាចឆេះរថយន្តបាន
- 2020-05-15 03:41:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្នែកដ៏សំខាន់មួយលើរថយន្ត ហ៊ានតែប្រហែស អាចឆេះរថយន្តបាន
ចន្លោះមិនឃើញ
នៅពេលរថយន្តចាប់ផ្ដើមបញ្ឆេះ ម៉ាស៊ីនរបស់វាដំណើរការដោយសារតែចំហេះឥន្ធនៈ ដែលចំហេះនេះទៀតសោត ផ្ដល់ផលជាកម្ដៅរាប់រយអង្សាសេ នៅក្នុងម៉ាស៊ីន។ ជាការពិត បើសិនជាម៉ាស៊ីនកើនកម្ដៅខ្លាំងហួសប្រមាណ វាអាចឲ្យម៉ាស៊ីនលែងដំណើរការ (គូប៉េ) ហើយអាចបណ្ដាលឲ្យកើតមានជាអគ្គីភ័យថែមទៀតផង។
យ៉ាងណាមិញ ដើម្បីដោះស្រាយបញ្ហានេះ គ្រប់រថយន្តទាំងអស់សុទ្ធតែមានបំពាក់មកជាមួយនឹងផ្នែកផ្សេងៗសម្រាប់បញ្ចុះកម្ដៅម៉ាស៊ីន ដើម្បីធានាថាម៉ាស៊ីននៅតែរក្សាសីតុណ្ហភាពមួយ ដែលវាអាចនៅតែដំណើរការបាន និងមានសុវត្ថិភាពក្នុងការបើកបរ។
**មកស្គាល់ផ្នែកសំខាន់ៗនៃប្រព័ន្ធត្រជាក់នៃម៉ាស៊ីន (Cooling System of Engine) ដែលការពាររថយន្តកុំឲ្យឡើងកម្ដៅខ្លាំង៖
១. ធុងទឹក (Radiator)
ធុងទឹកជាផ្នែកមួយសំខាន់បំផុតក្នុងរបស់ប្រព័ន្ធរក្សារកម្ដៅរបស់ម៉ាស៊ីនរថយន្ត។ វាមានសារធាតុរាវនៅខាងក្នុងបំពង់ស្នូលរបស់វា ហើយនឹងបញ្ជូនកម្ដៅទៅកាន់ហឺយរបាយកំដៅធុងទឹក (Radiator Fin) ដែលវានឹងជួយបំភាយកម្ដៅចេញពីសារធាតុត្រជាក់។
២. ស្នប់ទឹក (Water Pump)
ស្នប់នេះមានតួនាទីសម្រាប់ បន្ថយបរិមាណសារធាតុការពារកំណកចេញពីធុងទឹក ដោយវានឹងរុញសារធាតុនោះចូលក្នុង ចន្លោះម៉ាស៊ីន បំពង់ស្នូលកម្ដៅ និងក្បាលពីស្តុង ហើយនឹងឲ្យវាហូរចូលទៅក្នុងធុងទឹកវិញ។ ការធ្វើបែបនេះ ជួយការពារម៉ាស៊ីនពីការឡើងកម្ដៅខ្លាំងពេក។
៣.ឆ្នុកដែក (Steel Plugs)
ឆ្នុកនេះក៏មានឈ្មោះផ្សេងមួយទៀតដែរហៅថា ឆ្នុកកំណក (freeze plugs)។ វាត្រូវបានធ្វើមកសម្រាប់បិទរន្ធ នៅចន្លោះម៉ាស៊ីន និងនៅក្បាលពីស្តុង។ បើគ្មានការការពារពីសារធាតុការពារកំណកទេនោះ វានឹងអាចលានចេញនៅពេលដែលមានអាកាសធាតុត្រជាក់។
៤. ក្បាលរ៉ង (Head Gasket)
ក្បាលរ៉ង មាននាទីសម្រាប់បិទ និងគ្របផ្នែកសំខាន់នានារបស់ម៉ាស៊ីនរថយន្ត។ បើគ្មានវាទេសារធាតុរាវនានា ដូចជាប្រេង និងសារធាតុការពារកំណកជាដើមនោះ នឹងលាយឡំចូលគ្នាជាក់ជាមិនខាន។
៥. ប្រព័ន្ធ Bypass
ប្រព័ន្ធនេះជួយឲ្យសារធាតុត្រជាក់ រត់ឆ្លងកាត់ម៉ាស៊ីនរថយន្ត ហើយឆ្លងកាត់មកកាន់ធុងទឹក ឲ្យសីតុណ្ហភាពមានភាពស្មើគ្នា។
៦. ទែរម៉ូស្ដារ (Thermostat)
ទែម៉ូស្ដារ ជាផ្នែកដ៏សំខាន់មួយរបស់ប្រព័ន្ធបញ្ចុះកម្ដៅម៉ាស៊ីនរថយន្ត ដែលវាគ្រប់គ្រងកម្ដៅក្នុងពេលប្រតិបត្តិការ។ ប្រសិនបើម៉ាស៊ីនយានយន្តត្រជាក់ ទែរម៉ូស្ដារនឹងបិទដើម្បី ឲ្យម៉ាស៊ីនអាចដំឡើងកម្ដៅបានលឿន ហើយវានឹងបើកមកវិញនៅពេល ដែលសីតុណ្ហភាពអនុញ្ញាតឲ្យសារធាតុត្រជាក់ហូរចូលក្នុងធុងទឹកបាន។
៧. ប្រព័ន្ធទុយោ (Hoses)
នៅក្នុងប្រព័ន្ធបញ្ចុះកម្ដៅម៉ាស៊ីន មានទុយោជាច្រើននៅក្នុងនោះ ដែលគេចែកវាជា ២ ប្រភេទធំៗ គឺទុយោជ័រ និងទុយោដែក។ មុខងារសំខាន់របស់ទុយោទាំងនេះ គឺជាផ្លូវសម្រាប់បញ្ជូនសារធាតុរាវនានា នៅក្នុងផ្នែកផ្សេងៗរបស់ម៉ាស៊ីន ហើយមិនថាសម្ពាធខាងក្នុងម៉ាស៊ីនខ្ពស់កម្រិតណាទេ គឺទុយោទាំងនោះស៊ូទ្រាំរួចទាំងអស់។
៨. កង្ហារស្អំ
វាស្ថិតនៅផ្នែកខាងមុខនៃ ស្នប់ទឹក ហើយវាអាចវាស់ដឹងពីសីតុណ្ហភាពខ្យល់ដែលចេញពីធុងទឹក។ ភារកិច្ចសំខាន់របស់វាគឺដើម្បីកាត់បន្ថយ សំឡេងរំខានចេញពីម៉ាស៊ីន និងជួយសន្សំសំចៃថាមពលវា។