ឡាន BMW X7 ចុះថ្លៃជិត ៣ម៉ឺនដុល្លារ នៅប្រទេសជិតខាងកម្ពុជា

  • 2020-05-15 07:03:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​លក់​រថយន្ត​ BMW ផ្លូវ​ការ​ក្នុង​ប្រទេស​វៀតណាម បាន​ទម្លាក់​តម្លៃ​រថយន្ត​ BMW X7 រហូត​ដល់ ៦៥០​លាន​ដុង (ប្រមាណ ២៧ ៨០០ដុល្លារ) ដែល​ចុះ​ពី ៧,៤៩៩ ពាន់​លាន​ដុង មក​នៅ​​ត្រឹម ៦,៨៤៩​ពាន់​លាន​ដុង (ប្រមាណ​ ២៩៣ ៣២៥ ដុល្លារ)។

ក្រឡេក​មើល​លើ​ទីផ្សារ​រថយន្ត​វៀតណាម​នា​ពេល​បច្ចុប្បន្ន​នេះ ការ​ចុះ​ថ្លៃ​នេះ​គឺ​ជា​ការ​ចុះ​ថ្លៃ​ច្រើន​បំផុត​មួយ។ ការ​ចុះ​ថ្លៃ​នេះ​ដែរ​គឺ​ដោយ​សារ​ស្ថានភាព​ទីផ្សារ​ជួប​បញ្ហា​លំបាក​ព្រោះ​តែ​ជំងឺ​កូវីដ​១៩ និង​​ការ​រង​សម្ពាធ​​ពី​​គូ​ប្រជែង​ផង​ដែរ។ ​លើស​ពី​នេះ​ទៀត រថយន្ត​ X7 ដែល​លក់​នៅ​តាម​ហាង​ធម្មតា​មិន​មាន​ការ​ធានា​ពី​ក្រុមហ៊ុន​ គឺ​មាន​ចន្លោះ​ពី ៦,៤ ទៅ ៦,៦ ពាន់​លាន​ដុង​ប៉ុណ្ណោះ។

តម្លៃ​ថ្មី​របស់ BMW X7 នៅ​វៀតណាម ធូរ​ជាង​ឆ្ងាយ​បើ​ប្រៀប​នឹង​តម្លៃ Lexus LX 570 ដែល​ជា​គូ​ប្រជែង ដែល​បច្ចុប្បន្ន​វាមាន​ដាក់​លក់​តម្លៃ ៧,៨១ពាន់​លាន​ដុង (ប្រមាណ​ ៣៣៤ ៤៣៥ដុល្លារ)៕​​

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង