ទីបំផុត Audi ផលិតឡាន A8 ការពារគ្រាប់លក់ហើយ នេះតម្លៃវា!

  • 2020-05-18 02:21:23
  • ចំនួនមតិ 14 | ចំនួនចែករំលែក 94

ចន្លោះមិនឃើញ

នៅទីបំផុត ក្រុមហ៊ុន Audi បានសម្រេចចិត្តផលិតរថយន្ត A8 អាចការពារគ្រាប់បានជាផ្លូវការ ដោយហៅថា A8 L Security ដែលមានតួវែង ហើយបំពាក់ម៉ាស៊ីនម៉ូដែល S8។

រថយន្ត A8 L Security ត្រូវបានដាក់លក់នៅលើទីផ្សាររុស្ស៊ី ក្នុងតម្លៃ ៧៥០ ០០០ដុល្លារ (ថ្លៃជាងម៉ូដែល S8 ៦០០ ០០០ដុល្លារ) ដោយត្រូវការចំណាយពេលផលិត ច្រើនជាងម៉ូដែល A8 ធម្មតា ៤០០ម៉ោងឯណោះ ហើយមានបំពាក់កម្រិតការពារគ្រាប់ VR9/VR10។

ក្រៅពីមានសមត្ថភាពអាចការពារការបាញ់រះពីកាំភ្លើងវែង, ស្នេប និងសូម្បីតែគ្រាប់បែកដៃ រថយន្ត A8 L Security ថ្មី ថែមទាំងមានប្រព័ន្ធពន្លត់ភ្លើងទៀតផង។ នៅក្នុងកាប៊ីនរថយន្តក៏មានប្រព័ន្ធខ្យល់ស្អាតសម្រាប់អ្នកដំណើរ ក្នុងករណីជាប់គាំងនៅក្នុងរថយន្ត។ យ៉ាន់ប្រភេទ Forged Alloy ទំហំ ២០អ៊ីញ និងសម្បកកង់ប្រភេទ Run-flat គ្មានពោះវៀន អាចឲ្យរថយន្តបើកដល់ចម្ងាយ ៨០គីឡូម៉ែត្រ នៅពេលបែកកង់។

រថយន្ត A8 L Security មានទម្ងន់ចន្លោះពី ៣ ៩៥០ ទៅ ៤ ២១៥គីឡូក្រាម ដោយបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 មានកម្លាំង ៥៦៣សេះ អាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៣វិនាទី ហើយមានល្បឿនអតិបរមា ២១០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី