ព្រោះតែខ្លាចគេមើលងាយសមត្ថភាព ទើប Haaland មិនផ្លាស់ទៅក្លឹបយក្សប្រចាំអឺរ៉ុបមួយ
- 2020-05-19 11:16:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រោះតែខ្លាចគេមើលងាយសមត្ថភាព ទើប Haaland មិនផ្លាស់ទៅក្លឹបយក្សប្រចាំអឺរ៉ុបមួយ
ចន្លោះមិនឃើញ
ភ្នាក់ងារខ្សែប្រយុទ្ធន័រវែស Erling Braut Haaland លោក Mino Raiola បាននិយាយកាលពីពេលថ្មីៗនេះថា ខ្សែប្រយុទ្ធមួយនេះសម្រេចមិនទៅកាន់ Juventus ដោយសារតែក្លឹបអាចនឹងមើលស្រាលសមត្ថភាពកីឡាករវ័យ ១៩ឆ្នាំនេះ។
លោក Raiola បាននិយាយប្រាប់សារព័ត៌មាន Republica ថា៖ " ម៉េច Haaland មិនទៅ Juventus? គឺថា ដោយសារតែ Juventus ដាក់គេក្នុងឈុតយុវជនអាយុក្រោម ២៣ឆ្នាំ " ។
Haaland ត្រូវបានក្លឹបអឺរ៉ុបទាំងតូច ទាំងធំជាច្រើនបានចែចូវនៅពេលដែលគេនៅលេងឲ្យក្លឹបអូទ្រីស Red Bull Salzburg។ នៅពេលចុងក្រោយគេសម្រេចចិត្តជ្រើសរើសក្លឹប Dortmund។
មកទល់នឹងពេលនេះនៃរដូវកាល កីឡាករសញ្ជាតិន័រវែសរូបនេះលេងបាន ៣៤ប្រកួត ហើយរកបាន ៤១គ្រាប់ គិតទាំងពេលលេងនៅ Salzburg៕