ចំណុចខ្លាំងនៃឈីបលើទូរសព្ទតម្លៃក្រោម ២០០ដុល្លារ មិនសរសើរមិនបាន!
- 2020-05-20 06:29:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចខ្លាំងនៃឈីបលើទូរសព្ទតម្លៃក្រោម ២០០ដុល្លារ មិនសរសើរមិនបាន!
ចន្លោះមិនឃើញ
ថ្មីៗនេះ realme បានណែនាំផលិតផលថ្មីរបស់ខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជាគឺ realme 6i។ អ្វីដែលប្លែកនោះគឺ នៅពេលនេះអ្នកនិយមលេងហ្គេមជាច្រើនកំពុងណែនាំឲ្យទិញម៉ូដែលនេះរួមមាន ATEV, Ic3_Frogz ជាដើម។ នៅពេលដែលអ្នកស្គាល់អំពី realme 6i កាន់តែច្បាស់ អ្នកនឹងមានអារម្មណ៍ថា realme 6i ពិតជាបានបន្ទាបតម្លៃសម្រាប់យុវវ័យដើម្បីទទួលបានទូរសព្ទសម្រាប់លេងហ្គេមបាន។
បន្ទះឈីប Helio G80 ដំបូងបង្អស់ បន្ទះឈីបពី MediaTek ប្រហែលជាមិនត្រូវបានគេស្គាល់ថាជាបន្ទះឈីបសម្រាប់លេងហ្គេមទេ ប៉ុន្តែបន្ទះឈីប Helio G80 នេះគឺល្អបំផុតសម្រាប់អ្នកលេងហ្គេម ដែលបន្ទះឈីបនេះមានគុណប្រយោជន៍ដូចខាងក្រោម ៖
ការព្យាករណ៍ឆ្លាតវៃតាមរយៈស្រទាប់បន្ទះឈីបដើម្បីវិនិច្ឆ័យស្ថានភាពអ៊ីនធឺណេត។ នៅពេលដែលសេវា WiFiខ្សោយឬមិនល្អគឺប្រើពេលត្រឹមតែ ១៣មីលីវិនាទី ដើម្បីឆ្លាស់ពី WiFi ទៅ LTE។
បង្កើនអត្រាបញ្ជូនរវាងទូរសព្ទ និងអង់តែនសេវា ដើម្បីបង្កើនល្បឿនបណ្តាញឲ្យកាន់តែលឿន
ពន្យារពេលការហៅទូរសព្ទរយៈពេលខ្លី ខណៈពេលកំពុងលេងដោយមិនមានការធ្លាក់ចុះសេវាអ៊ីនធឺណេត។ មានភាពឆ្លាតវៃ ការគ្រប់គ្រងCPU GPU និងអង្គចងចាំ។
ធ្វើឲ្យដំណើរការរលូនជាងមុនពេលលេងហ្គេមក្រាហ្វិចធំៗ និងការលេងហ្គេមធំៗ
បង្កើនប្រសិទ្ធភាពថាមពលសម្រាប់ការលេងហ្គេមឲ្យកាន់តែយូរ
ក្រៅពីបន្ទះឈីបដ៏ខ្លាំង រួមជាមួយថាមពលថ្មធំ ៥០០០mAh និងការសាកថ្មល្បឿនលឿន ១៨វ៉ាត់ realme 6i ធានាថាអ្នកនឹងទទួលបានបទពិសោធន៍នៃការកម្សាន្តឥតដែនកំណត់។ ដូចដែលបានរៀបរាប់រួចមកហើយ បន្ទះឈីបដែលមានកម្លាំងខ្លាំងអាចជួយអ្នកឱ្យសន្សំសំចៃថាមពលបានកាន់តែច្រើន។ realme 6i ពិតជាជម្រើសដ៏ល្អ ប្រសិនបើអ្នកចង់ជ្រើសរើសទូរសព្ទសម្រាប់លេងហ្គេម។
ដូចគ្នានេះផងដែរជាមួយនឹងកាមេរ៉ាក្រោយបួនគ្រប់ទំហំ ៤៨MP អាចនិយាយបានថា realme 6i គឺល្អគ្រប់ផ្នែកទាំងអស់។ ជាមួយនឹងតម្លៃក្រោម ២០០ដុល្លារ អាចនិយាយបានថាវាជាទូរសព្ទដែលសក្ដិសមបំផុតសម្រាប់យុវវ័យក្នុងការជាវយកមកប្រើប្រាស់។ បន្ទាប់ពីអ្នកដឹងកាន់តែច្បាស់អំពី realme 6i អ្នកនឹងមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលទីផ្សារផ្សេងទៀតបាននិយាយអំពីទូរសព្ទនេះថា “ស្តេចនៃទូរសព្ទកម្រិតថវិកាបានត្រឡប់មកវិញហើយ” ៕