អតីតគ្រូ Real៖ Ronaldo ចូលចិត្តជប់លៀងក្នុងបន្ទប់សំលៀកបំពាក់
- 2020-05-20 13:21:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតគ្រូ Real៖ Ronaldo ចូលចិត្តជប់លៀងក្នុងបន្ទប់សំលៀកបំពាក់
ចន្លោះមិនឃើញ
លោក Fabio Capello អតីតគ្រូបង្គោលរបស់ក្លឹប Real Madrid បាននិយាយទៅកាន់ Sky Sport កាលពីពេលថ្មីៗនេះថា Ronaldo ជាកីឡាករដែលមានទេពកោសល្យបំផុត តែទន្ទឹមនឹងនេះគេក៏បានបង្កហេតុក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ដែលបង្កឲ្យធុំក្លិនសុទ្ធតែស្រា។
លោក Capello បាននិយាយថា៖ " Ronaldo ជាកីឡាករដែលមានទេពកោសល្យជាងនរណាទាំងអស់។ ប៉ុន្តែទន្ទឹមនឹងនេះគេក៏ជាកីឡាករម្នាក់ ដែលបាននាំបញ្ហាឲ្យខ្ញុំច្រើនបំផុតផងដែរនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់" ។
អតីតគ្រូបង្គោល Real Madrid រូបនេះបានបន្តថា៖ " គេតែងតែធ្វើពិធីជប់លៀងឬក៏អ្វីៗស្រេចតែចិត្តគេ រហូតដល់ពេលមួយ Van Nistelrooy បានមកប្រាប់ខ្ញុំថា បន្ទប់នេះធុំក្លិនសុទ្ធតែស្រា"។
យ៉ាងណាមិញ លោក Capello ក៏បានកំប្លែងលេងថា នៅពេលដែល Ronaldo ចាកចេញពី Real Madrid បាត់ទៅក្លឹបនេះក៏បានចាប់ផ្ដើមទទួលបានជ័យជំនះឡើងវិញ។
គួរបញ្ជាក់ផងដែរថា Ronaldo បានធ្វើជាខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid តាំងពីឆ្នាំ ២០០២ដល់ឆ្នាំ ២០០៧ មុនពេលដែលកីឡាកររូបទៅលេងនៅក្លឹប A.C. Milan ដោយចូលរួមលេងបាន ១៧៧ប្រកួតនិងរកគ្រាប់បាល់បាន ១០៤គ្រាប់៕