ដឹងថ្ងៃប្រកាស Google Pixel 4a តម្លៃ ៣៤៩ដុល្លារ

  • 2020-05-21 01:29:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

Jon Prosser ​ម្ចាស់​គណនី​ YouTube ឈ្មោះ Front Page Tech បាន​ប្រាប់​ឲ្យ​ដឹង​ថា​ការ​ប្រកាស​ចេញ Google Pixel 4a នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ចន្ទ ទី១៣ ខែ​កក្កដា។ មិន​មាន​ការ​បញ្ជាក់​ថា​ការ​ប្រកាស​ចេញ​ធ្វើ​ឡើង​បែប​ណា​នោះ​ទេ ប៉ុន្តែ​ទំនង​ជា​ធ្វើ​តាម​កម្មវិធី​អនឡាញ ឬ​ការ​បញ្ចេញ​ជា​សារព័ត៌មាន។

Pixel 4a អាច​មាន​តម្លៃ​ត្រឹម ៣៤៩ដុល្លារ ប៉ុណ្ណោះ សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក ជា​មួយ​ជម្រើស​ពណ៌​ចំនួន​ពីរ​គឺ Just Black និង Barely Blue។ Jon បាន​បញ្ជាក់​ថា Pixel 4a នឹង​មិន​គាំទ្រ​សេវា 5G នោះ​ទេ ដោយ​មុខងារ​នេះ​គឺ​ទុក​សម្រាប់​ Pixel 5 និង Pixel 5 XL។

លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​ដែល​គេ​បាន​ដឹង​អំពី Pixel 4a គឺ​វា​ប្រើ​បន្ទះ​ឈីប Snapdragon 730, មាន RAM ទំហំ ៦GB, អង្គ​ផ្ទុក​ទំហំ ៦៤GB, ថ្ម​ទំហំ ៣០៨០mAh អាច​សាក​ល្បឿន ១៨វ៉ាត់ និង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 ចេញ​ពី​ប្រអប់៕​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង