រឿង​ខ្លោច​ចិត្ត បុរស​ទុរគត​ដែល​នាយ ឆ្អឹង ជួប​នេះ ដើម​ឡើយ​ជា​ Dj ពេញ​និយម​មួយ​រូប​នៅ​តាម​រង្គសាល​ធំ​ៗ

  • 2020-05-21 03:33:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​លោក ខាន់ ម៉េ ហៅ​នាយ ឆ្អឹង បាន​បង្ហាញ​ការ​អាណិត​អាសូរ​ចំពោះ​អ្នក​សិល្បៈ​វ័យ​ចំណាស់ គឺDj black ហើយ​លោក​ចង់​ឲ្យ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សប្បុរស​ជន ប៉ុន្តែ​លោក​ថា​ព័ត៌មាន​នេះ​បាន​បញ្ចេញ​ច្រើន​ថ្ងៃ​ហើយ​ពុំ​មាន​អ្នក​ចាប់​អារម្មណ៍។

នាយ​ឆ្អឹង បាន​បញ្ចេញ​អារម្មណ៍​ពិត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ថា "ជីវិត​សិល្បៈ​ចុង​ក្រោយ​សល់​បាន​ប៉ុណ្ណឹង" ដែល​លោក​ចង់​សំដៅ​ដល់ Dj Black ដែល​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​ក្រលំបាក បន្ទាប់​ពី​លោក​ជួប​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​ពិកា​នៅ​លើ​រទេះ​រុញ​អស់​មួយ​ជីវិត។

Dj Black ដែល​ជា​តារា​ចម្រៀង​រ៉េប​ធ្លាប់​ច្រៀង​នៅ​តាម​រង្គសាល និង​ស្ទូឌីយូ បាន​ធ្លាក់​ខ្លួន​មក​ច្រៀង​តាម​នៅ​ផ្ទះ​លើ​រទេះ​រុញ។ Sabay មិន​ទាន់​អាច​ទាក់ទង​នាយ ឆ្អឹង និង​Dj black ផ្ទាល់​ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​អំពី​ស្ថានភាព​រស់នៅ​របស់​លោក​បាន​នៅ​ឡើយ​ទេ។

រូបថត៖ ហ្វេសប៊ុកនាយឆ្អឹង

ប៉ុន្តែ​នៅ​ក្នុង​រូប​ថត​៤​សន្លឹក​ដែល​បង្ហោះ​ដោយ​នាយ​ឆ្អឹង​កាល​ពី​ថ្ងៃ​ម្សិលមិញ​បង្ហាញ​ថា Dj Black បាន​ឱប​ប៊ីដុង​ទឹក​មួយ​អង្គុយ​ច្រៀង​លើ​រទេះ​រុញ​យ៉ាង​កម្សត់៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី