ជូនដំណឹង! ក្រសួងមុខងារសារធារណ ស្នើក្រសួង ស្ថាប័នរដ្ឋ ពន្យាពេលប្រឡង និងការចុះកម្មសិក្សា
- 2020-05-22 04:55:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជូនដំណឹង! ក្រសួងមុខងារសារធារណ ស្នើក្រសួង ស្ថាប័នរដ្ឋ ពន្យាពេលប្រឡង និងការចុះកម្មសិក្សា
ចន្លោះមិនឃើញ
ក្រសួង ស្ថាប័ន និងអង្កភាពទាំងអស់នៅថ្នាក់ជាតិ និងក្រោមថ្នាក់ជាតិ ត្រូវបានស្នើអោយផ្អាកការរើសមន្ត្រីរាជការ អោយចូលបម្រើការ ក្របខណ្ឌថ្មីឆ្នាំ២០២០ រហូតដល់មានការជម្រាបដំណឹងជាថ្មីម្តងទៀត សម្រាប់កាលបរិឆ្ឆេទនៃការប្រឡង។
ក្រសួង ស្ថាប័នរដ្ឋ ត្រូវអនុវត្តតាមវិធានការដូចខាងក្រោម ៖
ចំពោះក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមិនទាន់បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ២០២០ ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នសិន
ចំពោះក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំពុងទទួលពាក្យសុំសិទ្ធប្រឡង ឬបានបញ្ចប់ការទទួលពាក្យសុំសិទ្ធប្រឡង ត្រូវរក្សាសំណុំឯកសាររបស់បេក្ខជន រហូតមានការអនុញ្ញាតិអោយមានការប្រឡងជាថ្មី។
ចំពោះក្រសួង ស្ថាប័ន ដែលបានដំណើរការប្រឡងរួចហើយ ប៉ុន្តែមិនទាន់បញ្ចប់និតិវិធីជាស្ថាពរ ត្រូវរក្សាឯកសារ និងលទ្ធផលដែលទទួលបានក្នុងពេលកន្លងមក ដើម្បីបន្តនិតិវិធីនៃការប្រលងបញ្ចប់ ពេលមានការអនុញ្ញាតិអោយប្រឡងពេលក្រោយ។
ក្រសួង ស្ថាប័ន ដែលបានប្រឡងចប់ជាស្ថាពរ ទទួលបានទិដ្ឋារដ្ឋានពិក្រសួងមុខងារសាធារណ ត្រូវរក្សាលទ្ធផលទុក ប៉ុន្តែនៅទាន់អនុញ្ញាតិសម្រាប់ការចុះកម្មសិក្សា រហូតដល់មានការអនុញ្ញាតិជាថ្មីពីរដ្ឋាភិបាល។
ចំពោះសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ សាលាភូមិន្ទរដ្ឋបាល ដែលបានបែងចែកទៅបំពេញការងារតាមក្រសួង ស្ថាប័ន ត្រូវបន្តធ្វើកម្មសិក្សា និងទទួលប្រាក់បៀវត្សធម្មតា៕