អែម​ណាស់ ​កីឡា​ទាំង​អស់​នៅ​កម្ពុជា ​អាច​បើក​ដំណើរ​ការ​វិញ​ហើយ​

  • 2020-05-22 06:25:27
  • ចំនួនមតិ 188 | ចំនួនចែករំលែក 215

ចន្លោះមិនឃើញ


​យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ព្រឹត្តិការណ៍​កីឡា​នានា ​គឺ​អាច​បើក​ដំណើរ​ការ​ហ្វឹកហាត់ និង​លេង​វិញ​បាន​ហើយ ប៉ុន្តែ​ត្រូវ​ស្ថិត​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន។

​នេះ​ជា​ដំណឹង​ល្អ​សម្រាប់​អ្នក​គាំទ្រ​វិស័យ​កីឡា​នៅ​កម្ពុជា ដែល​កំពុង​រង់ចាំ​យ៉ាង​យូរ​មក​ហើយ ដើម្បី​បើក​ដំណើរ​ការ​លីគ​និង​កម្មវិធី​ប្រកួត​នានា​មក​វិញ។ ​សម្រាប់​ការ​ប្រកួត​បើក​វិញ​នេះ​ដែរ គឺ​តម្រូវ​ឱ្យ​មាន​គ្នា​មិន​លើស​ពី​១០០​នាក់​ឡើយ។ ​ខណៈ​ដែល​ការ​ពាក់​ម៉ាស់​ក៏​ជា​ភាព​ចាំបាច់​សម្រាប់​កីឡាករ​ទាំង​អស់​ផង​ដែរ។ កីឡាករ ត្រូវ​សម្អាត​ដៃ​ឱ្យ​បាន​ញឹកញាប់ ​និង​រក្សា​សុវត្ថិភាព​គម្លាត​សង្គម​ផង​ដែរ៕

អត្ថបទ៖ ប្រុស យុទ្ធ