ឲ្យអស់ចម្ងល់រឿង លាងឈែ ដាក់មួយប៉ុស្តិ៍ម្សិលមិញចេញចង្អូរគូទ មានអ្នកឆ្ងល់ស្រាត ឬមិនស្រាត!
- 2020-05-22 07:33:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឲ្យអស់ចម្ងល់រឿង លាងឈែ ដាក់មួយប៉ុស្តិ៍ម្សិលមិញចេញចង្អូរគូទ មានអ្នកឆ្ងល់ស្រាត ឬមិនស្រាត!
ចន្លោះមិនឃើញ
តារាសម្ដែងប្រុសកូនកាត់ចិន ជា លាងឈែ ម្សិលមិញនេះ បានធ្វើប្រិយមិត្តអ្នកគាំទ្រ និងមិត្តរួមអាជីពមួយចំនួនធំ បើកភ្នែកធំៗស្រឡាំងកាំង ដោយសារលេចរូបភាពសិចស៊ីយ៉ាងកម្ររបស់លោករហូតមានអ្នកឆ្ងល់ថា រូបនេះ តារាប្រុស ស្រាត ពិតមែនឬយ៉ាងណា?
រូបភាពមួយសន្លឹក លាងឈែ ឈរបែរខ្នងមើលឃើញចង្អូរគូទនោះ មកជាមួយរូបភាព២សន្លឹកទៀត ដែលជាស៊េរីរូបដែលលោកទើបថតថ្មីៗ តែមិនជាការថតលេងទេ គឺក្នុងការងារសិល្បៈរបស់លោក។ តារាកូនចៅចិន ប្រាប់ថា រូបភាពនោះ គឺនៅក្នុងផ្នែកនៃកិច្ចការងារថតស្ប៉តពាណិជ្ជកម្មឲ្យក្រុមហ៊ុនមួយ។ យ៉ាងណា លោកមិនបានបញ្ជាក់ឲ្យច្បាស់ថាជាក្រុមហ៊ុនអី ឬផលិតផលអ្វីនោះទេ។
ជា លាងឈែ បញ្ជាក់ថា រូបប៉ុន្មានសន្លឹកនោះ មានប្រិយមិត្តជាច្រើន សូម្បីមិត្តរួមអាជីពមួយចំនួនផងបានចាប់អារម្មណ៍ ពិសេសគឺមិនអស់សង្ស័យលើរូបដែលលោកថតឈរបែរខ្នងឃើញផ្នែកខ្លះនៃគូទនោះ។ លោកថា ពួកគេខ្លះបានចូលសរសេរសារចោទសួរ ឯអ្នកខ្លះទៀត ឆាតមកសួរដោយផ្ទាល់ទៀតថា តើរូបប៉ុន្មានសន្លឹកនេះ លោកពិតជាស្រាតមែនឬយ៉ាងណា?
ជុំវិញបញ្ហា តារាប្រុស បញ្ជាក់ថា មិនមែនដូចបងប្អូនគិតនោះទេ។ លោក ឈែ លើកឡើងថា "អត់ស្លៀក ស្លៀកខោតើ គ្រាន់តែយើងសំយេះបន្តិចហ្នឹង!”។ លោក ពន្យល់បន្ថែមថា នេះជាសិល្បៈមួយបែបនៃការថតរូបសិចស៊ី ដោយមិនចាំបាច់ឲ្យសាមីខ្លួនត្រូវតែដោះសំលៀកបំពាក់អស់ពីខ្លួននោះទេ។
សម្រាប់លោក ជា លាងឈែ ជាលើកទី១ដែលលោកថតរូប ហើយបញ្ចេញជាសាធារណៈបែបនេះ ប៉ុន្តែនៅក្នុងសង្គមសិល្បៈមិនមែនលើកទី១នោះទេ។ ដូចនឹងការពន្យល់របស់ប្រុសសង្ហារ លោក ហ្វៃ សំអាង ដែលដឹកនាំថតរឿង "កូនពស់កេងកង" ដែលមានឈុត ឌុច លីដា អាក្រាតល្វែងលើផ្នែកខាងក្រោយនោះ ក៏អះអាងដូចគ្នាដែរ។ លោកបញ្ជាក់ លីដា មិនបានដោះសំលៀកបំពាក់អស់នោះទេ ពោលគឺខាងក្រោយអស់មែន ប៉ុន្តែខាងមុខ គឺមានរបស់បិទបាំង។
ក្រៅពីស៊េរីរូបភាពដែលបង្កឲ្យមានការចាប់អារម្មណ៍ គេកត់សម្គាល់ថា លោក ជា លាងឈែ ក៏បានបង្ហាញរូបភាពសិល្បៈដែលលោកថតដោះអាវនៅក្នុងបឹងឈូកដែរ ក្នុងពេលបន្តបន្ទាប់គ្នា។ បញ្ហានេះ សាមីខ្លួនឲ្យដឹងថា នោះក៏ជាការងារថតស្ប៉តពាណិជ្ជកម្មឲ្យក្រុមហ៊ុននានារបស់លោកដែរ។ លោកថា ពេលនេះ លោកសម្រុកការងារ ក្នុងគោលបំណងពង្រីកទីផ្សារ ដោយមិនចង់ឲ្យអ្វីៗមានត្រឹមតែការងារដដែល លទ្ធផលដដែលៗដូចកន្លងមកនោះទេ។
លោកបញ្ជាក់ថា ក្រៅពីទីផ្សារក្នុងស្រុក លោកក៏កំពុងរកវិធីរុញខ្លួនឯងចូលទៅទីផ្សារសិល្បៈក្រៅស្រុកថែមទៀត។ យ៉ាងណា លោកផ្ដើមពង្រឹង និងពង្រីកការងារនៅក្នុងស្រុកជាមុនសិន៕