មកស្គាល់អ្នកចាំទី ៥រូប ស៊ុតបញ្ចូលទីច្រើនបំផុត ក្នុងប្រវត្តិសាស្រ្ដបាល់ទាត់
- 2020-05-22 08:35:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់អ្នកចាំទី ៥រូប ស៊ុតបញ្ចូលទីច្រើនបំផុត ក្នុងប្រវត្តិសាស្រ្ដបាល់ទាត់
ចន្លោះមិនឃើញ
តួនាទីជាអ្នកចាំទី មិនងាយបានស៊ុតបញ្ចូលទីគូប្រកួតនោះទេ ដោយសារត្រូវនៅមុខទីរបស់ខ្លួន រារាំងមិនឲ្យគូប្រកួតស៊ុតបញ្ចូលទី។ យូរៗម្ដង គេឃើញមានអ្នកចាំទីស៊ុតពីចម្ងាយបញ្ចូលទី ឬស៊ុតប៉េណាល់ទី ឬឡើងតែតចុងម៉ោងជាដើម។ យ៉ាងណាក្ដី អតីតអ្នកចាំទីម្នាក់ បានស៊ុតបញ្ចូលទីបានមួយរយគ្រាប់ក្នុងអាជីពរបស់ខ្លួន ខណៈអ្នកចាំទី ៤រូបទៀត ក៏ស៊ុតចូលច្រើន មិនគួរឲ្យជឿដែរ។
អ្នកចាំទីដែលអាចស៊ុតបានច្រើនជាងគេនោះ គឺ Rogério Ceni ។ អតីតអ្នកចាំទីសញ្ជាតិប្រេស៊ីលរូបនេះ បានស៊ុតបញ្ចូលទី ១៣១គ្រាប់ ជាប់ជាម្ចាស់កំណត់ត្រា "អ្នកចាំទីដែលស៊ុតបញ្ចូលទីបានច្រើនគ្រាប់បំផុតក្នុងប្រវត្តិសាស្រ្ដបាល់ទាត់"។ ក្រៅពីលេងឲ្យក្លឹប Sao Paulo ចំនួន ៥៧៥ប្រកួត ពីឆ្នាំ១៩៩២ ដល់ ២០១៥ Ceni ក៏ធ្លាប់ជាប់ជម្រើសជាតិប្រេស៊ីល ចំនួន ១៦ប្រកួតដែរ ប៉ុន្តែមិនធ្លាប់ស៊ុតបញ្ចូលទីនោះទេ។
អ្នកចាំទី ៤រូបទៀត មានដូចខាងក្រោម៖
២. José Luis Chilavert (ប៉ារ៉ាហ្គាយ) ពីឆ្នាំ ១៩៨២ ដល់ ២០០៤ ស៊ុតបញ្ចូលទី ៦៧គ្រាប់
៣. Jorge Campos (ម៉ិកស៊ីកូ) ១៩៨៨ ដល់ ២០០៤ ស៊ុតបញ្ចូលទី ៤៦គ្រាប់
៤. Dimitar Ivankov (ប៊ុលហ្គារី) ១៩៩៦ ដល់ ២០១១ ស៊ុតបញ្ចូលទី ៤២គ្រាប់
៥. René Higuita (កូឡុំប៊ី) ១៩៨៥ ដល់ ២០១០ ស៊ុតបញ្ចូលទី ៤១គ្រាប់
ទស្សនាវីដេអូនៃការស៊ុតបញ្ចូលទីរបស់ Ceni ទាំង ១៣១គ្រាប់៖