រំលឹកការទាត់​បញ្ចូលទី​ពីចម្ងាយ​ដ៏អស្ចារ្យ​ ពី​កន្លែង​កែបាល់ ពាក់​កណ្ដាល​តារាង របស់​កីឡាករ​យុវជនខ្មែរ

  • 2020-05-23 01:36:57
  • ចំនួនមតិ 50 | ចំនួនចែករំលែក 201

ចន្លោះមិនឃើញ


កាលពីខែនេះ ឆ្នាំមុន កីឡាករ​ លឹម ពិសុទ្ធ របស់​ក្រុមយុវជន U-18 ភ្នំពេញក្រោន បាន​បង្ក​ភាព​ភ្ញាក់ផ្អើល ដោយ​ស៊ុត​ពីចំណុច​កែបាល់ ពាក់​កណ្ដាល​ទីលាន បញ្ចូលទី​បាន​សម្រេច ក្នុង​ការប្រកួត​ពាន​រង្វាន់​យុវជន Smart Youth League 2019 (U-20)។ បច្ចុប្បន្ន ពិសុទ្ធ បានក្លាយជា​កីឡាករ​ក្នុង​ក្រុមឈុតធំ​របស់​ភ្នំពេញក្រោន។

ការ​ស៊ុត​បញ្ចូលទី​ពីចម្ងាយ​ដ៏​កម្រ​នោះ គឺ​អំឡុង​ការប្រកួត​រវាង​ក្រុម U-18 ភ្នំពេញក្រោន យកឈ្នះ King of Eagle ៥-៣ នៅ​ទីលាន​ហ្វឹកហាត់​ Smart RSN របស់​ភ្នំពេញក្រោន។ គ្រាប់បាល់​ពីចម្ងាយដ៏អស្ចារ្យ​របស់​ពិសុទ្ធ កើតឡើង​ពេល​កែ​បាល់​ ចាប់​ផ្ដើម​តង់ទី២។

ប្រិយមិត្ត​មួយចំនួន ប្រហែលជា​បានទស្សនា​ហើយ តែក៏មានអ្នកមិនទាន់ឃើញដែរ។ ដើម្បី​រំលឹក​ពី​គ្រាប់​បាល់​ដ៏​អស្ចារ្យនេះ សូមទស្សនា​វីដេអូខាងក្រោមនេះ៖

អត្ថបទពេញនិយម