គួរឱ្យសរសើរ! ឯកឧត្តម ស៊ុន ចាន់ថុល ជិះកង់សួរសុខទុក្ខពលរដ្ឋ ក្នុងគោលបំណងសំខាន់១

  • 2020-05-25 02:27:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ និងមន្ដ្រីរាជការក្រសួង ជិះកង់ចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងឃុំព្រែកថ្មី ឃុំព្រែកស្តី និងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ការចុះជួបសំណេះសំណាលនេះធ្វើឡើងក្នុងគោលបំណង ផ្សារភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋតាមមូលដ្ខាន ក៏ដូចជាការស្វែងយល់អំពីជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ នេះតែម្តង។

ក្នុងអំឡុងពេលនៃការសួរសុខទុក្ខ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិ ស្រុក ឃុំ និងខេត្តទាំងមូល កុំអោយមានការធ្វេសប្រហែសចំពោះជំងឺដ៏កាចសាហាវមួយនេះ រួមទាំងការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់នូវក្បួនអនាម័យអោយបានត្រឹមត្រូវផងដែរ។ មិនត្រឹមតែប៉ុននោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បាននាំយក ក្រមា ម៉ាស់ ទឹកអាកុល និងសាប៊ូលាងដៃ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋប្រមាណ ៤៤០ គ្រួសារផងដែរ។

គួរបញ្ជាក់បន្ថែមដែរថា នៅក្នុងស្រុកកោះធំ ឃុំស្ទើរតែទាំងអស់ មានការអភិវឌ្ឍច្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយក្នុងនោះក្នុងឃុំនីមួយៗមានផ្លូវបេតុងខ្វាត់ខ្វែង និងមិនមានស្ពានឈើទៀតទេ៕

ប្រភព ៖ ក្រសួងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទ ៖ Art