Suga ចេញ​បទ​ថ្មី​​ល្បីមធ្យម ងំ​ល្បីដោយ​​ទាំង​តួ Jin និង​​ Jungkook ទៀត

  • 2020-05-25 02:34:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​ទី​ ២២ ខែឧសភា Suga បាន​ចេញ​បទ​ថ្មី​មួយ​បទ​មាន​ចំណងជើង​ថា​ «Daechwita» ក្នុង​នាម​ជា​ August-D។

វីដេអូ​ថ្មី​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ភាគ​ច្រើន​ នឹង​អ្វី​ដែល​ Suga បាន​បង្ហាញ​ ប៉ុន្តែ​ដែល​កាន់​តែភ្ញាក់ផ្អើលជាង​នេះ​ទៀត​គឺ នៅពេល​គ្រប់គ្នា​ប្រទះឃើញ​ Jin និង​ Jungkook បង្ហាញ​មុខ​ក្នុង​វីដេអូ​បទ​ថ្មី​នេះ​ដែរ ក្នុង​នាម​ជា​តួ​រាយរង។

ក្រោយ​មក​ ផលិតកម្ម​ Big Hit ក៏​បាន​បង្ហាញ​វីដេអូ​នៃសកម្មភាព​ថត​ក្រៅ​ឆាកផងដែរ។ ដោយ​ក្នុង​វីដេអូ​នេះ​ Jin និង​ Jungkook បាន​និយាយ​ថា​ សូម​កុំ​គិត​ថា​ពួកគេ​បង្ហាញ​មុខ​ក្នុង​នាម​ជា​សមាជិក BTS តែ​សូម​គាំទ្រ​ការ​សម្ដែង​របស់​ពួកគេ ​ក្នុង​នាម​ជា​តារា​សម្ដែង ឬ​តួ Bcakground ​ដែលជួយ​ធ្វើ​ឲ្យ​ឈុត​ឆាក​ក្នុង​វីដេអូ​ «Daechwita» កាន់​តែ​ល្អមើល។ Jin ថែម​ទាំង​បង្ហើប​ទៀត​ថា​ Suga ជា​អ្នក​សុំ​អង្វរ​ពួកគេ​ឲ្យ​មក​ជួយ​សម្ដែង​ក្នុង​បទ។ ក្រៅពី​ Jin និង​ Jungkook ឃើញ​ថា​ J-Hope ក៏​បាន​មក​គាំទ្រ​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ដល់​កន្លែង​ថត​ដែរ។

ជាក់ស្ដែង​ បន្ទាប់​ពី​ Jinនិង​ Jungkook លើក​ថា​ពួកគេ​ពេល​នេះ​ជា​តួ​សម្ដែង​ សង្កេត​ឃើញ​ថា​ ចំនួន​ Hashtag #ActorKimSeokjin និង​ #ActorJeonJungkook ស្រាប់​តែ​ល្បី​ពេញ​ Twitter ភ្លាម៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី