Sony Xperia 1 II នៅអាមេរិកមួយដើម ១២០០ដុល្លារ ប៉ុន្តែមានថែមរបស់ពិសេសមួយ

  • 2020-05-26 01:44:05
  • ចំនួនមតិ 2 | ចំនួនចែករំលែក 26

ចន្លោះមិនឃើញ

Sony បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​អំពី​កាល​បរិច្ឆេទ​ដាក់​លក់​ស្មាតហ្វូន Xperia 1 II របស់​ខ្លួន​នៅ​សហរដ្ឋអាមេរិក ដែល​ចាប់​លក់​ពី​ថ្ងៃ​ទី ២៤ ខែ​កក្កដា​ ​ក្នុង​តម្លៃ ១១៩៩ដុល្លារ។ ការ​កុម្ម៉ង់​ទិញ​នឹង​ចាប់​ផ្ដើម​​បើក​ទទួល​ពី​ថ្ងៃ​ទី ១ ខែ​មិថុនា​ ហើយ​បើ​កុម្ម៉ង់​ទិញ​ត្រឹម​ថ្ងៃ​ទី ២៨ ខែ​មិថុនា នឹង​ទទួល​បាន​កាស​ Sony WF-1000XM3 ដែល​មាន​តម្លៃ​ ២២៩ដុល្លារ។

មុខងារ​ពិសេស​មួយ​លើ​ Xperia 1 II គឺ​កាមេរ៉ា​បី​គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ​របស់​វា ដែល​អាច​ថត​រូប​សន្លឹក​ ២០សន្លឹក​ជាប់​គ្នា​ក្នុង​ពេល​​មួយ​វិនាទី, អាច​ធ្វើ​ការ​គណនា​ AF/AE រហូត​ដល់ ៦០​ដង​ក្នុង​មួយ​វិនាទី, អាច​ធ្វើ​ការ Focus ស្វ័យ​ប្រវត្តិ​លើ​ភ្នែក​មនុស្ស និង​សត្វ​សម្រាប់​ពេល​ថត Portrait និង​មុខងារ​ពិសេស​ដទៃ​ទៀត។ ស្មាតហ្វូន​នេះ​ក៏​មាន​កម្មវិធី Photography Pro និង Cinematography Pro ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​កំណត់​ Settings បាន​តាម​ចិត្ត​សម្រាប់​ការ​ថត​រូបភាព និង​វីដេអូ។

Xperia 1 II មាន​អេក្រង់​ដែល​មាន​កម្រិត​បង្ហាញ 4K ជា​ប្រភេទ OLED មាន​ទំហំ ៦,៥អ៊ីញ ដែល​មាន​មាត្រដ្ឋាន​ 21:9។ វា​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 865, មាន​ថ្ម​ទំហំ ៤០០០ mAh, គាំទ្រ​ការ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ និង​មាន​រន្ធ​ដោត​កាស 3.5 mm ផង​ដែរ៕​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង